09/01/2021 14:58 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញទំនាក់ទំនងវៀតណាម សហរដ្ឋអាមេរិក

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh (រូបថត៖ TTXVN)
 

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh ក្នុងនាមជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនិងវិនិយោគវៀតណាម - អាមេរិក (TIFA) នោះ បានធ្វើកិច្ចសន្ទនាតាម ទូរសព្ទ័ជាមួយលោក Robert Lighthizer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដើម្បីពិភាក្សាអំពីបណ្ដាបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្មាដោយវាយតម្លៃថាទំនាក់ទំនងវៀតណាម - អាមេរិកកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យដែលក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាចំណុចស្នូល ហើយជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។ ក្នុងឱកាសនេះ លោក Tran Tuan Anh បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលសហរដ្ឋអាមេរិកបានធ្វើការស៊ើបអង្កេតតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុនិងការនាំចូល រួមទាំងការប្រើប្រាស់ ឈើរបស់វៀតណាម។ លោក Tran Tuan Anh បានស្នើឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិកគួរតែស៊ើបអង្កេតប្រកបដោយយុត្តិធម៌ ហ្មត់ចត់ និងតម្លាភាព ដើម្បីភាគីទាំងពីរបិទបញ្ចប់សំណុំរឿងនេះយ៉ាងងាយស្រួល ហើយមិនយកពន្ធលើមុខទំនិញរបស់វៀតណាម។ ជាការឆ្លើយតប លោក Robert Lighthizerប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា នាបច្ចុប្បន្ននេះក្រសួងរតនាគារសហរដ្ឋអាមេរិកកំពុងដំណើរការស៊ើបអង្កេត និងវាយតម្លៃមលើតិយោបល់ ដែលទាក់ទងនឹងករណីនេះ ហើយមិនទាន់ពិភាក្សាអំពីសេចក្ដីសន្និដ្ឋានណាមួយចំពោះវៀតណាមឡើយ ព្រមទាំងបានឲ្យដឹងថាព័ត៌មានមិនពិតមួយចំនួនអំពីផែនការយកពន្ធរបស់អាមេរិកលើទំនិញនាំចេញរបស់វៀតណាមគឺមិនត្រឹមត្រូវទាល់តែសោះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ