10/01/2020 14:57 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ


 ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou (រូបថត៖ quochoi.vn)
 

នាព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ​២០២០ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan ​បានអញ្ជើញទទួលជួបជាមួយ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou ដែលកំពុងអញ្ជើញមក បំពេញ​ទស្សន​កិច្ចជាផ្លូវការនៅវៀតណាម។
 
នៅក្នុងជំនួប​នេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃ ខ្ពស់ចំពោះ​ប្រសិទ្ធ​ភាព​នៃសិក្ខាសាលា​រួម​ដែល​ភាគី​ទាំងពីរបានសហការ រៀបចំឡើងនាពេលកន្លងទៅ ព្រមទាំងលើកសំណើថា ក្នុងឆ្នាំ២០២០ ភាគី ទាំងពីរ​នឹង​បន្តរៀបចំសិក្ខាសាលារួមដើម្បីផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ ក្នុងសកម្មភាព​របស់​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ។
 
ចំណែកឯលោក​ស្រី Pany Yathotou វិញ បានអបអរសាទរ វៀត ណាមចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ ហើយក៏​ជាប្រទេស ម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ (AIPA 41) ផងដែរ។ លោកស្រីបាន​អះអាងថា ឡាវជានិច្ចកាលគាំទ្រ សហការ យ៉ាងស្អិតរមួតជាមួយវៀតណាម ដើម្បីជួយរដ្ឋាភិបាល រដ្ឋសភាវៀត​ណាម សម្រេចភារកិច្ចយ៉ាងល្អប្រសើរក្នុងឆ្នាំប្រធានអាស៊ាននិងប្រធាន AIPA៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ