• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុន៖ ចែករំលែកដំណោះស្រាយនិងបច្ចេកវិទ្យាដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ


 ទឹកជំនន់នៅទីក្រុង Dong Xoai ខេត្ត Binh Phuoc នាថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១ (រូបថត៖TTXVN) 
 

សិក្ខា​សាលា ស្តីពី “កិច្ចសហប្រតិបត្តិការ វៀតណាម - ជប៉ុន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ៧៖ ដំណោះស្រាយ​និងបច្ចេកទេសដើម្បីកាត់បន្ថយការខូច ខាតដែលបណ្តាលមក​ពី​គ្រោះទឹ​ក​ជំនន់​និង​ការ​ស្រូត​បាក់​ដី​” បានបើកនាថ្ងៃទី ១១ ខែតុលា នៅទីក្រុងហាណូយ។
 
ក្នុង​ឱកាស​ទិវាអន្តរជាតិដើម្បីកាត់បន្ថយគ្រោះមហន្តរាយ (១៣ តុលា) នាព្រឹកថ្ងៃទី ១១ ខែតុលា នៅទីក្រុង​ហាណូយ អគ្គនាយកដ្ឋានបង្ការនិងទប់ទល់គ្រោះមហន្តរាយ - គណៈ កម្មាធិការបញ្ជាណែនាំមជ្ឈឹម ទទួល​បន្ទុក​អំពី​ការ​បង្ការនិងទប់ទល់គ្រោះមហន្តរាយ បានរួមសហការជាមួយ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​និង​ទេសចរណ៍ជប៉ុន បានរៀបចំសិក្ខាសាលា ស្តីពី “កិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុនក្នុង​ការ​គ្រប់​គ្រង​គ្រោះម​ហន្តរាយ លើកទី៧៖ ដំណោះស្រាយនិងបច្ចេកទេសដើម្បីកាត់​បន្ថយការ​ខូច​ខាត​ដែល​បណ្តាលមក​ពីគ្រោះទឹក​ជំនន់និងការស្រូតបាក់ដី” ដើម្បីចែករំលែកដំណោះស្រាយនិងបច្ចេកវិជ្ជាទំនើប សម្រាប់កាត់​បន្ថយ​ការខូច​ខាតដែលបណ្តាលមកពីគ្រោះទឹ​ក​ជំនន់និងការស្រូតបាក់ដី។
 
នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានធ្វើបទបង្ហាញសំខាន់ៗមួយចំនួន ដោយផ្តោតលើខ្លឹមសារដូចជា៖ បទពិសោធន៍​ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់និងការបាក់ដីនៅខេត្ត Thanh Hoa; ការផ្ទេរស្តង់ដា​បច្ចេក​ទេស​របស់​ជប៉ុនសម្រាប់ការបង្ការនិងគ្រប់គ្រងគ្រោះទឹកជំនន់និងការបាក់ដីនៅវៀតណាមជាដើម។ អង្គសិ​ក្ខាសា​លា​ក៏បានពិភាក្សាអំពីដំណោះស្រាយនិងបច្ចេក ទេសដើម្បី​កាត់​បន្ថយ​ការ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់​និង​ការ​បាក់ដី ក្នុងនោះ សង្កត់ធ្ងន់ទៅលើការពង្រឹងប្រព័ន្ធប្រកាសអាសន្ន និងលើក​កម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​អំពីការការពារទឹកជំនន់ និងការបាក់ដី រួមទាំងការអនុវត្តវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top