• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ៖ “វៀតណាម៖ឱកាសវិនិយោគ ធ្វើអាជីវកម្មក្រោយជំងឺឆ្លង Covid-19”

អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ។

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “វៀតណាម៖ឱកាសវិនិយោគ ធ្វើអាជីវកម្មក្រោយជំងឺឆ្លង Covid-19” ដែលបានរៀបចំឡើង ដោយក្រសួងការបរទេសវៀតណាម ស្ថានទូតវៀតណាមប្រចាំអង់គ្លេសសហការជាមួយអង្គការ Asia House (អង់គ្លេស) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ឧសភា។

ចូលរួមព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀត ណាមលោក Bui Thanh Son បានឲ្យដឹងថា វៀតណាមកំពុងឈានចូលដំណាក់កាលនៃការអនុវត្ត “គោលដៅដើរទន្ទឹមគ្នាទាំងពីរ” ដែលបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លងផង ហើយខិតខំប្រឹងប្រែងស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ លោកអនុរដ្ឋមន្រ្តីបានអះអាងថា វៀតណាមជានិច្ចកាលស្វាគមន៍សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអង់គ្លេសមកវិនិ យោគ និងធ្វើអាជីវកម្មនៅវៀតណាម។

ចំណែកឯខ្លួនវិញ តំណាងសហគ្រាសនានារបស់អង់គ្លេសបាន យកចិត្តទុកដាក់ដល់បញ្ហាមួយចំនួនដូចជា៖ បរិយាកាសវិនិយោគ អាជីវកម្ម នៅវៀតណាម ឱកាសសម្រាប់សហគ្រាសអង់គ្លេស គោលនយោបាយលើកទឹកចិត្តពាណិជ្ជកម្ម-វិនិយោគ ក្រោយ Covid-19 របស់វៀតណាម ក៏ដូចជាវឌ្ឍនភាពរបស់វៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីនានាដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU (EVFTA) ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយប្រកាន់ខ្ជាប់នូវគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយប្រកាន់ខ្ជាប់នូវគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៥ ទោះបីជាមានកាលៈទេសៈលំបាកយ៉ាងខ្លាំងក៏ដោយ វៀតណាមបានខិតខំប្រឹងប្រែង និងគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដោយជោគជ័យ។

Top