• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី១ រវាងវៀតណាមនិងអង់គ្លេស

តាមការអញ្ជើញរបស់ក្រសួងការពារជាតិអង់គ្លេស គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាមដឹក​នាំ​​ដោយលោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសអង់គ្លេសពីថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៨។ 

នាថ្ងៃទី២៨ វិច្ឆិកា នៅទីស្នាក់ការក្រសួងការពារជាតិអង់គ្លេស លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh និងលោក Earl Howe រដ្ឋលេខាធិការក្រសួងការពារជាតិអង់គ្លេសបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី១ រវាងវៀតណាមនិងអង់គ្លេស។

 

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh និងលោក Earl Howe

ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏សំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការលើវិស័យ​ការពារជាតិរវាងវៀតណាម និងអង់គ្លេស។ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណ​ចំពោះអង់គ្លេសដែលបានជួយគាំទ្រវៀតណាមក្នុងការរៀបចំកងពេទ្យកម្រិត ២ លេខ១ នៅស៊ូដង់ខាងត្បូង​។ វាយតំលៃខ្ពស់ចំពោះរបៀបវិជ្ជាជីវៈនិងប្រសិទ្ធភាពនៃកម្លាំងគ្រូពេទ្យយោធានៅស្ថានបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង លោក Earl Howe បញ្ជាក់ថា នឹងសហការជាមួយ​វៀត​ណាម​ក្នុងការរៀបចំអង្គភាពទៅបំពេញភារកិច្ចរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ភាគីទាំងពីរឯកភាពពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យមួយចំនួន ដូចជា ផ្លាស់ប្តូរគណៈប្រតិភូ បណ្ដុះបណ្ដាល ឧស្សាហកម្មការពារជាតិ ផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាជាយុទ្ធសាស្រ្ត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីស្ថានភាពលើពិភាពលោកនិងក្នុងតំបន់ផងដែរ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top