• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀង UKVFTA នឹងឆាប់ចូលជាធរមានជាផ្លូវការ

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Dang Hoang An បានចែករំលែកយ៉ាងដូច្នេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការ ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មចក្រភពអង់គ្លេស លោក Greg Hands កាល ពីរសៀលថ្ងៃទី១៦ មីនា ដើម្បីពិភាក្សាអំពីខ្លឹមសារមួយចំនួន។

ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ។ (រូបថត៖ Bnews)


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-ចក្រភពអង់គ្លេស (UKVFTA) ត្រូវបាន អនុវត្តន៍ជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី១ មករា ឆ្នាំ២០២១ សំដៅធានាឲ្យការដោះ ដូរពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចក្រភពអង់គ្លេសមិនរងការអាក់ខាន។ ក្រៅពី នោះ ដើម្បីនាំកិច្ចព្រមព្រៀងឆាប់ចូលជាធរមានជាផ្លូវការ រដ្ឋាភិបាលវៀតណាមបាន ចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងនេះ។

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Dang Hoang An បានចែករំលែកយ៉ាងដូច្នេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការ ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មចក្រភពអង់គ្លេស លោក Greg Hands កាល ពីរសៀលថ្ងៃទី១៦ មីនា ដើម្បីពិភាក្សាអំពីខ្លឹមសារមួយចំនួន។ លោកអនុរដ្ឋមន្រ្តី Dang Hoang An ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយនឹងដំណើរការផ្ដល់សច្ចាប័នសម្រាប់ UKVFTA នៅប្រទេសទាំងពីរ។

លោកអនុរដ្ឋមន្រ្តីបញ្ជាក់ថា  វៀតណាមស្វាគមន៍ការដែលចក្រភពអង់គ្លេស នាពេលថ្មីៗនេះបានដាក់ពាក្យសុំចូលរួមកិច្ចព្រមព្រៀង CPTPP ជាផ្លូវការ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ពិធីបដិសណ្ឋារកិច្ចដ៏ឧឡារិកត្រូវបានធ្វើឡើង នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកដល់ព្រះរាជាណាចក្រកម្ពុជា។

Top