03/07/2019 11:23 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU: សារជាវិជ្ជមានរបស់អឺរ៉ុប

 កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (IPA) ដែល​វៀត​ណាម​និង​សហភាព​អឺរ៉ុប​ទើបបាន​ចុះហត្ថលេខា ​នៅតែបន្ត​ជាខ្លឹមសារ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ពិសេស។​
 
ពោលគឺ ​ ទំព័រ Irishexaminer.com នៅថ្ងៃទី ១ ខែកក្កដា បានចុះផ្សាយអត្ថបទដោយបានវាយតម្លៃថា EVFTA បានបើក​កាលានុវត្តន៍ភាពថ្មីសម្រាប់អ្នកនាំចេញរបស់ប្រ ទេសអៀរឡង់ជាពិសេសនៅក្នុងវិស័យកសិកម្ម។ នេះជាកិច្ច​ព្រម​ព្រៀងដ៏ល្អមួយសម្រាប់ប្រទេសជាសមាជិកសហភាពអឺរ៉ុប ជាពិសេសអៀរឡង់។ ទោះយ៉ាងណា​ក៏​ដោយ​ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​សហគមន៍អឺរ៉ុប​ និ​ងទីផ្សារអាមេរិកខា​ងត្បូង (MERCOSUR) ដែរ, ​EVFTA បង្ហាញនូវសញ្ញាច្បាស់លាស់ទៅកាន់សហរដ្ឋអាមេរិកថា ពាណិជ្ជកម្មសេរីគឺជាអនាគត។ ចំពោះ​បណ្តា​ប្រទេស​ដែលទំន​ងជាចាកចេញពីសហភាព​ អ៊ឺរ៉ុបដូចជាចក្រភព​អង់គ្លេស​និង​បណ្តា​ប្រទេស​ដទៃទៀត​ដែលនឹង​ចាក​ចេញ​ពីប្លុកនៅក្នុងពេលអនាគតនោះ ស​ហភាពអឺរ៉ុបចង់ផ្ញើសារមួយថា​ នៅពេលចូលរួម​ក្នុងរាល់កិច្ច​ព្រម​ព្រៀងពា​ណិជ្ជកម្ម​មក សហភាពអឺរ៉ុបនឹងក្លាយជា "អ្នកលេង"​ ត្រឹមត្រូវមួយនិ​ងចង់មានការ ឲ្យរីក​ចម្រើន​នៅ​ក្នុង​​ទីផ្សារ​សកលតែម្តង​។
 
ក្នុងពេល​ជាមួយគ្នានោះ The Insider Stories បានជឿជាក់ថា EVFTA នឹងរួម​ចំណែក​បង្កើន​ទំនាក់​ទំនង​រវាង​សហភា​ពអឺរ៉ុប​និងអាស៊ីអាគ្នេយ៍ ជាពិសេស រួ​មចំណែកពង្រឹងកិ​ច្ចស​ហប្រតិ​បត្តិការ​រវាង​អាស៊ាន​និងសហភាពអឺ​រ៉ុប ដើម្បី​ឆ្ពោះទៅរកទំ​នាក់ទំ​នង​ពាណិជ្ជកម្មនិងការវិនិយោគកាន់តែ​ជិតស្និទ្ធ រវាងតំបន់ពីរផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ