កិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីនានានៅស៊ូដង់ បានចូលជាធរមានជាផ្លូវការចាប់ពីវេលាម៉ោង០ និង១នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ តាមម៉ោងតំបន់។ នេះជាការខំប្រឹង ប្រែងថ្មីបំផុតសំដៅបញ្ចប់សង្គ្រាមស៊ីវិលអូសបន្លាយអស់រយៈពេល៤ឆ្នាំកន្លងទៅ។ កិច្ចព្រមព្រៀង ឈប់បាញ់ពោលខាងលើត្រូវបានរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធមួយចំនួនចុះហត្ថលេខានាថ្ងៃទី២១ ធ្នូ ក្នុងក្របខ័ណ្ឌជំនួបចរចានៅរដ្ឋធានី Addis Ababa របស់ Ethiopia។ តាមឯកសារនេះ ភាគីទាំងអស់ត្រូវរក្សាទីតាំងដដែល បញ្ចប់ សកម្មភាពទាំងអស់ដែលអាចនាំទៅស្ថានការណ៍ប្រឈមមុខគ្នា ហើយដោះលែង ឈ្លើយសឹកនយោបាយក៏ដូចជានារីនិងកុមារដែលត្រូវចាប់ជំរិត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម