07/01/2020 13:15 GMT+7 Email Print Like 0

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាមនិងជប៉ុន


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu (រូបថត៖ baoquocte.vn)
 

 នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ឧបនាយក​រដ្ឋមន្ត្រីនិ​ង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu ក្នងឱកាសលោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
 
លោក ​Pham Binh Minh បានអះ​អាង​នូវគោលន​យោបាយ​ដោយ​ឥត​ងាក​រេរបស់​ប្រទេស​វៀត​ណាម​ក្នុងការ​ចាត់​ទុក​ប្រទេសជប៉ុនជាដៃគូសំខាន់បំផុត ដោយបានអញ្ជើញលោក Motegi Toshimitsu មកបំពេញ​ទស្សន​កិច្ច​នៅប្រទេស​វៀតណាមនិងចូលរួមសន្និសីទដែលទាក់ទងនឹងអាស៊ាននៅឆ្នាំ ២០២០ ផងដែរ។ លោក Pham Binh Minh ក៏បានជម្រាប​អំពីការ​ដែលរដ្ឋាភិបាល​វៀតណាម​យល់​ព្រម​សំណើរ​បស់​ជប៉ុន​ក្នុង​ការបើក​ការិយាល័យ​កុងស៊ុលនៅទីក្រុង Da Nang និងស្នើឱ្យរដ្ឋាភិបាល​ជប៉ុនធ្វើឱ្យ​សាមញ្ញថែម​ទៀតនូវ​បែបបទ​និង​នីតិវិធី​សម្រាប់​ការផ្តល់ទិដ្ឋាការដល់ពលរដ្ឋវៀតណាមផងដែរ។
 
ភាគីទាំងពីរបាន​ឯកភាព​គ្នាបន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិ​បត្តិការ​យ៉ាងជិត​ស្និទ្ធលើវេទិ​កាអន្តរ​ជាតិ​និង​តំបន់​ ព្រមទាំងពិភាក្សាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ក្នុងនោះមាន​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃកិច្ច​ព្រមព្រៀងគ្រប់ជ្រងុជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ី​ហ្វិក (CPTPP) និងការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP)ឲ្យបានឆាប់ៗផងដែរ​ ។ ទា​ក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាព​លើសារៈសំខាន់​នៃការធានា​សន្តិភាព​សន្តិសុខ​សុវត្ថិភាព​និងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ព្រមទាំងអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះ​មាន​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផង​​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ