11/12/2020 14:43 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូល ADMM + បន្តបញ្ជាក់ការប្តេជ្ញាចិត្តចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បញ្ជូនទៅកាន់ពិធីនេះ 
 

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមប្រធានកិច្ចប្រជុំការពារជាតិ-យោធាអាស៊ានឆ្នាំ ២០២០ បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី ១០ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ។

នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀត ណាម បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីនេះ។

ចូលរួមពិធីនេះ នៅវៀតណាមមានវត្តមានថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន ក្រសួង ឯកអគ្គរដ្ឋទូត អនុពន្ធយោធាមនៃបណ្តាប្រទេស និងប្រ ធានស្ថានបេសកកម្មសហភាពអឺរ៉ុបនិងប្រធានតំណាងស្ថាប័ន អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)  រួមទាំងអង្គប្រជុំដទៃទៀត ផងដែរ។ ក្នុងសារបញ្ជូនទៅកាន់ពិធីនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ «ខ្ញុំវាយតម្លៃខ្ពស់ចំពោះជំហានរីកចំរើន របស់ ADMM + ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។ ADMM + ពិតជាយន្តការមួយដែលមានសារៈដ៏សែនសំខាន់ ដែលបាននិងកំពុងលើកកម្ពស់តួនាទីរបស់ខ្លួនជាយន្តការនៃការពិគ្រោះយោបល់ខាងគោលនយោបាយ និងកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្តែងក្នុង       វិស័យការពារជាតិ - សន្តិសុខសម្រាប់ថ្នាក់រដ្ឋមន្រ្តីការពារជាតិ ព្រមទាំងមានជំហានអភិវឌ្ឍន៍ស្របតាមតម្រូវការនិងស្ថានភាពជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាខាងសន្តិសុខមិនមែនជាប្រពៃណីដែលកំពុងលេច ចេញផងដែរ»។

ក្នុងបរិបទដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនជាពិសេសក្នុងអំឡុងពេលដែលមានការឆ្លងរីករាលដាលជំងឺរាតត្បាតដ៏កាចសាហាវនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ ប្រទេសទាំងអស់លើពិភពលោកចាំបាច់ត្រូវរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។ ចំណុចនេះអាចធ្វើទៅបានប្រសិនបើរាល់    ជំលោះទាក់ ទងនឹងផលប្រយោជន៍ និងការខ្វែងគំនិតគ្នា ត្រូវបានដោះស្រាយដោយការជឿទុកចិត្តគ្នា និងឈរលើស្មារតីស្ថាបនា ក៏ដូចជាអាកប្បកិរិយាសុច្ឆន្ទៈនៃភាគីនានាផងដែរ។ នេះគឺជាពេលដែលយន្តការសហប្រតិបត្តិការពហុភាគីក្នុងតំបន់ ជាសសរស្តម្ភនិងតួនាទីដឹកនាំរបស់អាស៊ាន ចាំបាច់ត្រូវបានលើកកម្ពស់ហើយកិច្ចប្រជុំ ADMM + ក៏ជាយន្តការមួយក្នុងចំណោមយន្តការទាំងនោះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ