27/11/2019 15:31 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូង៖ សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមគ្នាដើម្បីសន្តិភាព វិបុលភាពនិងភាពជាដៃគូ

នាថ្ងៃទី ២៦ ខែវិច្ឆិកា ថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកូរ៉េខាងត្បូង បានឯកភាពគ្នា លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ក្នុងបណ្តាបញ្ហាតំបន់និងពិភពលោក ដើម្បីរួមសហការ ទប់ទល់ជាមួយរាល់ការសាកល្បង ក៏ដូចជាឆ្លៀតយកនូវអត្ថប្រយោជន៍ពីឱកាសនៅខាងមុខ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉រខាងត្បូង លោក Moon Jae -in រួមទាំងប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំថតរូបអនុស្សាវរីយ៍តាមបែបប្រពៃណីរបស់អាស៊ាន

យោងតាម “សេចក្តីប្រកាសនៃចក្ខុវិស័យរួមដើម្បីសន្តិភាព វិបុលភាពនិងភាពជាដៃគូ” ដែលត្រូវបាន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំនៃប្រជាជាតិអាស៊ានទាំង ១០ ចុះហត្ថលេខា បន្ទាប់ពីសម័យប្រជុំលើកដំបូងនៃកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកានៅទីក្រុងប៊ូសាន (កូរ៉េខាងត្បូង) នោះ ភាគីទាំងពីរបានឯកភាពគ្នា កសាង “សហគមន៍ប្រកបដោយសន្តិភាពនិងវិបុលភាពដោយយកប្រជាជនជាមជ្ឈមណ្ឌល”។  ឯកសារនេះក៏បានទទួលស្គាល់ផងដែរថា អាស៊ានត្រៀមខ្លួនជាស្រេច បន្តដើរតួនាទីមានចរិតលក្ខណៈស្ថាបនា ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ 

ភាគីទាំងពីរក៏បានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខបែបប្រពៃណីនិងក្រៅប្រពៃណី ដូចជាឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មនិងភាពជ្រុលនិយម។ ទន្ទឹមជាមួយគ្នានោះ បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថលនៅក្នុងតំបន់។

នាយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ប្រធានាធិបតី Moon Jae-in បានរៀបចំពិធីលាងសោយភាជន៍សម្រាប់ត្រៀមបើកប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសចំនួន ៥ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ