• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី ៤ នៃគណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN)

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាមបានប្រព្រឹត្តទៅកិច្ចប្រជុំលើក​ទី ​៤​នៃ​គណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន (WEF ASEAN) ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។


ក្នុងកិច្ចប្រជុំនេះលោក Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចប្រជុំ WEF ASEAN គឺជាសកម្មភាពផ្នែកការទូតមួយដ៏មានសារៈសំខាន់ចំពោះប្រទេសវៀតណាម នៅឆ្នាំ២០១៨ ដោយបច្ចុប្បន្ននេះមានការចូលរួមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ា និងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀតក្នុងតំបន់ រាំងទាំងថ្នាក់ដឹកនាំ អង្គការនិងសម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោកទៀតផង។ លោក Bui Thanh Son បានស្នើឲ្យអង្គភាពពាក់ព័ន្ធនានាលើកកំពស់ស្មារតីទទួលខុសត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តឲ្យបានល្អនូវកិច្ចការរៀបចំនិងសម្រេចជាស្ថាពរ នៅខែសីហាឆ្នាំ ២០១៨ ព្រមទាំងផ្តោតទៅលើការផ្សព្វផ្សាយសារថា វៀតណាមជាប្រទេសមានស្ថិរភាព​ រស់រវើកនិងព្យាយាមអស់ពី សមត្ថភាពក្នុងការផ្លាស់ប្តូររូបសណ្ឋានកំណើនសេដ្ឋកិច្ច ធ្វើសមាហរណកម្មអន្តរ ជាតិកាន់តែទូលាយ និងស៊ីជម្រៅរួមទាំងមានភាពម្ចាស់ការ និងចូលរួមយ៉ាង សកម្មក្នុងបដិវត្តន៍ ឧស្សាហកម្មលើកទី ៤ សំដៅធានាកិច្ចប្រជុំ WEF ASEAN ទទួលបានជោគជ័យលើគ្រប់វិស័យផងដែរ។ 

កិច្ចប្រជុំ WEF ASEAN ឆ្នាំ២០១៨ មានប្រធានបទថា អាស៊ាន ៤.០៖ ស្មារតីសហគ្រាសនិងបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ជាវេទិកាដ៏សំខាន់និងមានកិត្យានុភាព ក្នុងតំបន់ ក្នុងគោលបំណងជម្រុញកិច្ចសន្ទនា ចែករំលែក គំនិតផ្តួចផ្តើម និងសហប្រតិបត្តិការរវាងរដ្ឋាភិបាល សហគ្រាស និងអង្គការសង្គមទាំងក្នុងនិងក្រៅ តំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top