• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានជម្រុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាព

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨​ នៅប្រទេសសិង្ហបុរី បានប្រារព្ធឡើងកិច្ចប្រជុំក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន(ADSOM) និងកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+)។ នេះជាកិច្ចប្រជុំសំខាន់ចំនួនពីរ សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងអាស៊ានផ្ទាល់និងរវាងអាស៊ានជាមួយ​ដៃគូ។

ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ qdnd.vn)

ជាពិសេសត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) គ្រោងនឹងប្រារព្ធនាខែតុលាខាងមុខ។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀត ណាមបានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំទាំងអស់នេះ។

នៅក្នុងកិច្ចប្រជុំ ADSOM ប្រធានគណៈប្រតិភូនានាបានផ្ទៀងស្តាប់និងពិភាក្សាលើរបាយការណ៍ស្តីពីវិស័យការ​ពារ​ជាតិរវាងបណ្តាប្រទេសអាស៊ាន របៀបវារៈត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)​ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបើកទូលាយ (ADMM+) ផងដែរ។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានឲ្យដឹងថា រួមជាមួយឥណ្ឌូនេស៊ី ថៃនិងកម្ពុជានោះ វៀតណាមត្រូវបានអង្គការសហប្រជាជាតិ​ជ្រើសតាំងជាទីកន្លែងហ្វឹកហាត់រក្សាសន្តិភាពរបស់តំបន់។ តាមនោះវៀតណាមបានត្រៀមខ្លួនជាស្រេច ចូលរួមយ៉ាងសកម្មថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពរក្សាសន្តិភាពរបស់អាស៊ាន។

ប្រធានគណៈប្រតិភូចូលរួម ADSOM ថតរូបអនុស្សវរីយ៍ (រូបថតៈ qdnd.vn)

ក្នុងក្របខ័ណ្ឌចូលរួម ADSOM និង ADSOM+ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានអញ្ជើញ​ជួប​សន្ទនា​និងពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូសិង្ហបុរី នូវែលហ្សេឡង់ អូស្ត្រាលី ចិន ជប៉ុននិងអាមេរិក ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top