• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ឧសភា នៅទីក្រុងហាណូយ


 ទិដ្ឋភាពនៃកិច្ចប្រជុំ SOM ត្រៀមរៀបចំឲ្យកិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជាលើកទី១៥ (រូបថត៖ TTXVN) 

តាមសេចក្ដីប្រកាសព័ត៌​មានចុះ នាថ្ងៃទី១៤ ខែឧសភា ​ឆ្នាំ​២០១៨ របស់ក្រ​សួងការប​រទេស និងស​ហប្រតិ​បតិ្តការ​អន្តរជាតិ​កម្ពុជាបានបញ្ជាក់ថា រដ្ឋម​ន្រ្តីការបរទេសកម្ពុជាលោក ប្រាក់​សុខុ​ន នឹង​អញ្ជើញចូល​រួមកិច្ច​ប្រជុំ​​គណៈកម្មការ​ចម្រុះកម្ពុជា​-វៀតណាម​លើកទី១៦ នៅទីក្រុងហាណូ​យ នាថ្ងៃទី១៧ ខែឧសភា ខា​ងមុខ។
 
លោក​ប្រាក់ សុខុន នឹងធ្វើជាសហប្រធា​នកិច្ចប្រជុំលើកនេះជាមួយឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh។ កិច្ចប្រជុំលើកនេះនឹងពិនិ​ត្យឡើងវិញនូវសមិទ្ធផ​ល លើវិស័យនានា ដែ​លសម្រេ​ចបាន​​ដោយប្រទេ​ស​ទាំងពីរ និងរិះ​រកមធ្យោបាយ​ដើម្បីធ្វើ​ឲ្យស៊ីជំរៅ​ថែមទៀត​នូវចំណង​មិត្តភាព​និងកិច្ច​សហ​ប្រតិបតិ្ត​ការទ្វេភាគី​ ដើម្បីសន្តិភាពនិងវិបុ​លភាពនៃប្រទេសនីមួយៗ។​ សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​ក៏ឲ្យដឹង​​ដែរ​ថា នៅចុងបញ្ចប់កិច្ចប្រ​ជុំ ភាគីទាំងពីរនឹងចុះហត្ថលេខា​លើកំណត់​ហេតុសំខាន់ៗមួយចំនួ​ន៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។

Top