ទិដ្ឋភាពនៃកិច្ចប្រជុំ SOM ត្រៀមរៀបចំឲ្យកិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជាលើកទី១៥ (រូបថត៖ TTXVN)
តាមសេចក្ដីប្រកាសព័ត៌មានចុះ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៦ នៅទីក្រុងហាណូយ នាថ្ងៃទី១៧ ខែឧសភា ខាងមុខ។
លោកប្រាក់ សុខុន នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកនេះជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ កិច្ចប្រជុំលើកនេះនឹងពិនិត្យឡើងវិញនូវសមិទ្ធផល លើវិស័យនានា ដែលសម្រេចបានដោយប្រទេសទាំងពីរ និងរិះរកមធ្យោបាយដើម្បីធ្វើឲ្យស៊ីជំរៅថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការទ្វេភាគី ដើម្បីសន្តិភាពនិងវិបុលភាពនៃប្រទេសនីមួយៗ។ សេចក្ដីប្រកាសព័ត៌មានខាងលើក៏ឲ្យដឹងដែរថា នៅចុងបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកំណត់ហេតុសំខាន់ៗមួយចំនួន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម