13/12/2021 13:20 GMT+7 Email Print Like 0

កិច្ចការបរទេសតំបន់រួមចំណែកដល់ជោគជ័យនៃសកម្មភាពកិច្ចការបរទេសរួម

សន្និសីទកិច្ចការបរទេសឆ្នាំនេះ ក្រោមប្រធានបទ "បន្តការផ្លាស់ប្តូរថ្មី និងការកែលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិនៃមូលដ្ឋាន" បានបើកនៅថ្ងៃទី ១៣ ខែធ្នូ។
 

អនុរដ្ឋមន្ត្រីការបរទេស លោក To Anh Dung


ក្នុងឱកាសនៃសន្និសីទកិច្ចការបរទេសជាតិលើកទី ២០ ពិភាក្សាជាមួយសារព័ត៌មានអំពីលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តការងារកិច្ចការបរទេសតំបន់ ក៏ដូចជាចំណុចថ្មីនៃសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេស លោក To Anh Dung បានឲ្យដឹងថា ចាប់តាំងពីសន្និសីទកិច្ចការបរទេសជាតិលើកទី១៩  (ខែសីហា ឆ្នាំ ២០១៨) រហូតមកដល់ពេលនេះ កិច្ចការបរទេសក្នុងតំបន់ទទួលបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ជោគជ័យរួមនៃកិច្ចការបរទេសរបស់ប្រទេសទាំងមូលនេះ។ ទោះបីជារងផលប៉ះពាល់ជាច្រើនពីជំងឺរាតត្បាត កូវីដ-១៩ ក៏ដោយ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ជាមួយនឹងវិធីសាស្ត្រស៊ីសង្វាក់គ្នា មានភាពបត់បែន ការងារកិច្ចការបរទេសក្នុងតំបន់បានជម្នះរាល់ការលំបាកនិងអនុវត្តន៍ជាបណ្តើរៗនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ទទួលបានលទ្ធផលយ៉ាងទូលំទូលាយ។ ការទូតវប្បធម៌ក៏ត្រូវបានគេដាក់ពង្រាយយ៉ាងសកម្ម ដោយបង្កើតការផ្សាភ្ជាប់ជាមួយការទូតនយោបាយនិងការទូតសេដ្ឋកិច្ច។

សន្និសីទកិច្ចការបរទេសឆ្នាំនេះ ក្រោមប្រធានបទ "បន្តការផ្លាស់ប្តូរថ្មី និងការកែលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិនៃមូលដ្ឋាន" បានបើកនៅថ្ងៃទី ១៣ ខែធ្នូ។ និយាយអំពីចំណុចថ្មីនៃសន្និសីទស្តីពីកិច្ចការបរទេសនេះ អនុរដ្ឋមន្ត្រី លោក To Anh Dung បានឲ្យដឹងថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ សន្និសីទនឹងប្រព្រឹត្តទៅដោយការរួមបញ្ចូលគ្នានៃទម្រង់ផ្ទាល់មុខនិងតាមអ៊ីនធឺណែត ធានាបទប្បញ្ញត្តិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ប៉ុន្តែនៅតែនាំមកនូវប្រសិទ្ធភាពអតិបរមាសម្រាប់ព្រឹត្តិការណ៍នេះ។

សន្និសីទកិច្ចការបរទេសថ្នាក់ជាតិលើកទី២០ រួមមានសកម្មភាពដូចជា  “ជួបជាមួយគណៈ ប្រតិភូការទូត សមាគមធុរកិច្ចបរទេស តភ្ជាប់តំបន់ និងសហគ្រាសវៀតណាម” ដោយមានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋានវៀតណាម តំណាងអង្គការបរទេសនិងបុគ្គលឯកអគ្គរដ្ឋទូត និងស្ថានកុងស៊ុលវៀតណាមជុំវិញពិភពលោក តំណាងរបស់ស្ថានទូតនិងទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៅទីក្រុងហាណូយ សមាគមធុរកិច្ចបរទេសនៅវៀតណាម និងសាជីវកម្ម រួមទាំងសហគ្រាសធំៗមួយចំនួនរបស់វៀតណាម។ ខ្លឹមសារនឹងផ្តោតលើកិច្ចការដែលត្រូវអនុវត្តន៍នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ