• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឡាវវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមនិងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ

ទំព័រមុខកាសែត PathetLao Daily នៃទីភ្នាក់ងារសារព័ត៌មានឡាវនៅថ្ងៃទី ១ ខែកញ្ញាបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា“អបអរសាទរខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិវៀតណាម” (រូបថត៖ TTXVN)


ទំព័រមុខកាសែត PathetLao Daily នៃទីភ្នាក់ងារសារព័ត៌មានឡាវនៅថ្ងៃទី ១ ខែកញ្ញាបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា“អបអរសាទរខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិវៀតណាម” ។

យោងតាមអត្ថបទសរសេរបានឲ្យដឹងថា ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅ វៀតណាមបានកសាងផែនមហាសាមគ្គីដ៏រឹងមាំ ជំនះពុះពារលើរាល់ការលំបាក សាកល្បង ដើម្បីកសាង ការពារមាតុភូមិ រក្សាយ៉ាងរឹងមាំខឿនឯករាជ្យសេរីភាពនៃប្រទេសជាតិ; កសាងនឹងអភិវឌ្ឍន៍ប្រទេសជាតិ “កាន់តែសម្បូរធូធារ វិបុលភាព និងស្រស់បំព្រងជាង” ព្រមទាំងរួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុកសាងខឿនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងនៅលើពិភពលោក។

នាប្ចុប្បន្ននេះ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋវៀតណាម និងឡាវនៅតែមានដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសគ្នាទៅវិញទៅមក ហើយតាមនោះបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top