19/05/2020 16:32 GMT+7 Email Print Like 0

កាសែតបរទេសទទួលស្គាល់រាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការជួយសង្គ្រោះអ្នកជំងឺជនជាតិអង់គ្លេសដែលឆ្លង COVID-19

សារព័ត៌មានបរទេសបានទទួលស្គាល់ថា វៀតណាមកំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះអង់គ្លេសដែលឆ្លងជំងឺរាតត្បាត COVID-19 (អ្នកជំងឺលេខ ៩១ នៅវៀតណាម)។

កាសែតបរទេសទទួលស្គាល់រាល់ការខំប្រឹងប្រែងរបស់វៀត ណាមក្នុងការជួយសង្គ្រោះអ្នកជំងឺជនជាតិអង់គ្លេសដែលឆ្លង COVID-19


រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជំងឺឆ្លង COVID-19 ចំនួន ២៦០ ក្នុងចំណោមអ្នកជំងឺ ៣២០ នាក់ ដែលត្រូវបានប្រកាសថា បានជាសះស្បើយ ហើយបានចេញពីមន្ទីរពេទ្យ ដោយពុំមានអ្នកស្លាប់ឡើយ។ “អ្នកជំងឺលេខរៀង ៩១” គឺជាករណីធ្ងន់ធ្ងរបំផុតនៅវៀតណាម ដោយមានទងសួតទាំងពីរកកស្អាប់ ៩០% បង្ខំឲ្យវេជ្ជបណ្ឌិត ត្រូវពិចារណាពី ជម្រើសប្តូរសួត។

ទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) នៅក្នុងបទវិភាគមួយស្តីពីដំណើរការព្យាបាលសម្រាប់ “អ្នកជំងឺលេខរៀង ៩១” នេះបានសរសេរថា៖ អ្នកបើកយន្តហោះរូបនេះ ជាអ្នកជំងឺធ្ងន់ជាងគេនៅវៀតណាម កំពុងត្រូវបានរដ្ឋាភិបាលវៀតណាមព្យាបាលដោយឥតគិតថ្លៃ។ អត្ថបទនោះបានបញ្ជាក់ជាថ្មីនៅក្នុងការចុះផ្សាយថា ប្រទេសវៀតណាមគ្មានការសោកស្តាយអ្វីទាំងអស់ ដើម្បីថែរក្សាអាយុជីវិតសម្រាប់បុរសអាយុ ៤៣ ឆ្នាំរូបនេះ។

វិទ្យុជាតិអាមេរិក (NPR) ក៏បានកោតសរសើរចំពោះការខិតខំរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19។ វិទ្យុ NPR ក៏បានលើកឡើងដែរថា ប្រជាជនវៀតណាមបានស្ម័គ្រចិត្តបរិច្ចាគ សួតរបស់ខ្លួន ដល់អ្នកជំងឺជនជាតិអង់គ្លេស។ យ៉ាងណាមិញ ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងហូជីមិញកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះអង់គ្លេសរូបនេះ។

ក្នុងពេលជាមួយគ្នានោះ កាសែតញូវយ៉កថែមស៍ធ្វើក៏បានតាមដានជាប់ រាល់ការខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការព្យាបាលអ្នកបើកយន្តហោះអង់គ្លេស។ ក្រុមគ្រូពេទ្យវៀតណាមសង្ឃឹមថា ការវះកាត់ប្តូរសួតអាចជួយសង្គ្រោះអាយុជីវិតអ្នកបើកយន្តហោះអង់គ្លេសបានដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ