• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតកាណាដាស្ងើចសរសើរវៀតណាមចំពោះជោគជ័យដ៏លេចធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19


កាសែត “Globe and Mail” របស់កាណាដា នាថ្ងៃទី ២៧ ខែឧសភា បានចុះផ្សាយអត្ថបទមួយដោយវាយតម្លៃថា “សមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 គឺលេចធ្លោយ៉ាងពិសេស អាចនិយាយបានថា “មានមួយគ្មានពីរ” ហើយចាត់ទុកថា នេះគឺជា “បទដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19”។

យោងតាមអត្ថបទនេះ វៀតណាមបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺចាប់តាំងពីចុងខែមេសាឆ្នាំ ២០២០ មក។ យ៉ាងណាមិញ អ្នកជំងឺធ្ងន់ធ្ងរបំផុតលេខ ៩១ ជាជនជាតិអង់គ្លេស អាយុ ៤៣ ឆ្នាំ ដែលជាអ្នកបើក យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញ ហើយការសង្គ្រោះអ្នកជំងឺ ៩១ នាក់ បានក្លាយជាអាទិភាពរបស់វៀតណាម។

សាស្ត្រាចារ្យផ្នែកជំងឺឆ្លង លោក Guy Thwaites ប្រធានអង្គភាពស្រាវជ្រាវខាងគ្លីនិក នៃសាកលវិទ្យាល័យ Oxford ប្រចាំនៅវៀតណាមបានវាយតម្លៃថា “វៀតណាមមានសកម្មភាពយ៉ាងឆាប់រហ័ស ដោយសារវៀតណាមបានយល់ច្បាស់ពីគ្រោះថ្នាក់នៃជំងឺឆ្លងដែលមិនទាន់បានគ្រប់គ្រង។ ទន្ទឹមជាមួយគ្នានោះ ប្រជាជនវៀតណាមក៏បានយល់ច្បាស់ពីការគំរាមកំហែងពីជំងឺឆ្លង ហើយដឹងថា ត្រូវមានវិធានការទប់ស្កាត់ជំងឺយ៉ាងឆាប់បំផុត។ វៀតណាមបានត្រៀមយ៉ាងល្អណាស់!”។ លោកសាស្រ្តាចារ្យរូបនេះក៏បានបង្ហាញនូវទំនុកចិត្តលើភាពត្រឹមត្រូវនៃចំនួនអ្នកឆ្លងតិចហើយមិនមានអ្នកស្លាប់ដោយសារ COVID-19  នៅវៀតណាម ខណៈដែលលោកបានទទួលទិន្នន័យផ្លូវការនិងតាមរយៈដំណើរទស្សនកិច្ចមន្ទីរពេទ្យនានានៅវៀតណាមផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top