26/02/2019 09:21 GMT+7 Email Print Like 0

កាសែតកម្ពុជាជាច្រើនបានចុះផ្សាយអត្ថបទដំណាលគ្នាអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

 កាសែតកម្ពុជាជាច្រើន ក្នុងនោះមានកាសែតភ្នំពេញប៉ុស្តិ៍ ខ្មែរថាមស៍ និងកាសែតថ្មីៗ បាន​ចុះផ្សាយ​អត្ថបទ​ដំណាល​ៗ​គ្នា ស្តីពីដំណើរទស្សនកិច្ច​ថ្នាក់រដ្ឋរបស់អគ្គលេខាគណៈកម្មាធិការ​បក្សកុម្មុយនិស្តវៀ​តណា​ម ប្រធាន​រដ្ឋនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម​លោក Nguyen Phu Trong នៅព្រះរាជាណាចក្រកម្ពុជា ​ក្នុងអំឡុង​ថ្ងៃទី២៥ និង ២៦ ខែកុម្ភៈ។​

កាសែត​ភ្នំពេញប៉ុស្តិ៍បានដកស្រង់ពាក្យសម្តីរប​ស់អ្នកនាំពាក្យរដ្ឋាភិបា​លកម្ពុជា លោក ផៃស៊ីផាន​ថា ដំណើរ​ទស្សនកិច្ច​ថ្នាក់រដ្ឋរបស់​អគ្គលេខាបក្ស​ ប្រធានរដ្ឋវៀតណាមនៅ​កម្ពុជាលើកនេះ នឹ​ងនាំមក​អត្ថប្រយោជន៍​ដល់​កិច្ច​សហប្រតិបត្តិ​ការវៀត​ណាម - កម្ពុជា ជាពិសេសរក្សាស្ថិរភាពនៅតា​មព្រំដែននៃប្រទេសទាំង​ពីរ ជាមួយ​នឹងការ​កំណត់​ព្រំប្រទល់នៅលើដីគោក។ យោង​តាមលោក ផៃ ស៊ី​ ផាន​ ថា នេះគឺជា​សមិទ្ធផល​ពោរពេញ​ទៅដោយ​អត្ថន័យ​សម្រាប់​ប្រទេសទាំង​ពីរ។ អ្នកនាំពាក្យរដ្ឋាភិបា​លកម្ពុជាបានថ្លែងយ៉ាងច្បាស់ថា​: “នេះជាដំណើរ​វិវឌ្ឍន៍​វិជ្ជមាន​ ប្រទេសយើងទាំងពីរបានរក្សា​កិច្ច សហប្រតិបត្តិការ និងសន្តិភាព​តាមបណ្តោយព្រំដែន​”។

រីឯ​កាសែតខ្មែរថាមស៍ក៏បានសង្កត់ធ្ងន់អំពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកម្ពុជាកាលពីខែកក្កដាឆ្នាំ ២០១៧ របស់​អគ្គលេខាប​ក្ស ប្រធានរដ្ឋវៀតណាម​ Nguyen Phu Trong ខណៈដែលលោកបាន​រួមជាមួយ​សម្តេច នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ចុះហត្ថលេខា ​លើឯកសារសំខាន់ៗចំនួន​ ៥ ដើម្បីពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើវិស័យ​កាត់បន្ថយ​ផល ប៉ះពាល់ដោយគ្រោះមហន្តរា​យ ការកសាងប្រព័ន្ធ​អគ្គីសនី​និង​កិច្ចសហប្រតិ​បត្តិការ​រវាងក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍​របស់​ប្រទេស​ទាំងពីរផ​ងដែ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ