• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការសន្ទនាអាស៊ាន-កាណាដាលើកទី ១៤៖ វៀតណាមអះអាងគោរពរទំនាក់ទំនងទ្វេភាគី

ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ ឧសភា នៅរដ្ឋធានី Ottawa កាណាដា បានប្រារព្ធឡើងការសន្ទនាលើកទី ១៤ រវាងបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) របស់អាស៊ាននិងកាណាដា។ កិច្ចប្រជុំលើកនេះបានវាយតំលៃការបោះ ជំហានក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការនៃផែនការធ្វើសកម្មភាពដំណាក់កាល ២០១៦-២០២០ ហើយត្រៀមរៀបចំឲ្យសកម្មភាពជាន់ខ្ពស់នាពេលខាងមុខ ជាពិសេស ក្នុងកាលៈទេសៈ ភាគីទាំងពីរកំពុងរៀបចំពិធីរំលឹកខួប អនុស្សាវីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងអាស៊ាន-កាណាដា។ ប្រធាន គណៈប្រតិភូ SOM របស់កាណាដា លោក Donald Bobiash បានសង្កក់ធ្ងន់ថា៖ កាណាដាមានគោលបំណងរួមជាមួយអាស៊ានបន្តជំរុញពាណិជ្ជកម្មសេរីភាពនិងការតភ្ជាប់ពាណិជ្ជកម្មក្នុងនោះមានលទ្ធភាពកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពអាស៊ាន-កាណាដា។

ថ្លែងមតិនៅកិច្ចប្រជុំ ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពរទំនាក់ទំនងអាស៊ាន-កាណាដា ហើយមានគោល បំណងថា៖ ភាគីទាំងពីរមានសកម្មភាពជាក់ស្តែងថែមទៀតដើម្បីពង្រីក សក្តានុភាពសហប្រតិបត្តិការឲ្យបានខ្លាំងក្លាឡើង។ស្ទីអំពីកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ លោក  Nguyen Quoc Dung បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តយន្តការ​សហប្រតិបត្តិការបច្ចុប្បន្នប្រកបដោយប្រសិទ្ធភាពដូចជា៖ ARF ការពិគ្រោះយោបល់អាស៊ាន-កាណាដា។

ប្រធានគណៈប្រតិភូវៀតណាមក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអប់រំ តានរយៈការបង្កើនការផ្តល់អាហាររូបករណ៍របស់កាណាដាសំរាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)​អនុវត្ត​គំរោងការណ៍ សហការប្រតិបត្តិការទេសចរណ៍ ការជួបប្រាស្រ័យប្រជាជន បង្រួញគំលាត អភិវឌ្ឍន៍ ហើយលើកទឹកចិត្តមជ្ឈដ្ឋានសហគ្រិនកាណាដាវិនិយោញចូលក្នុងបណ្ដាប្រទេសអាស៊ានផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top