22/01/2020 15:49 GMT+7 Email Print Like 0

ការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ស្វីស

នាថ្ងៃ២០ ខែមករា ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ច Davos WEF ២០២០ លោក Truong Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម បានជួបពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីវៀតណាម-ស្វីសជាមួយលោក Guy Parmelin អនុប្រធានាធិបតី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អប់រំនិងស្រាវជ្រាវនៃប្រទេសស្វីស។

លោក Truong Hoa Binh រំពឹងថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហការ និងផ្លាស់ប្តូរយោបល់នៅវេទិកាពហុភាគី នៃអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ស្វីស។

លោក Truong Hoa Binh និងលោក Guy Parmelin (រូបថត៖ vnanet.vn)

ភាគីទាំងពីរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាស​ស្វីសនិងវៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម។ លោក Truong Hoa Binh និងលោក Guy Parmelin ឯកភាពថា ភាគីទាំងពីរគប្បីជម្រុញកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងគាំពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ដែលស្វីសជាសមាជិក។ ភាគីទាំងពីរក៏ផ្លាស់ប្ដូរអំពីសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982 ) នៅសមុទ្រខាងកើត និងនៅតំបន់ផ្សេងៗ។

នាថ្ងៃដដែរ លោក Truong Hoa Binh បានជួបជាមួយ លោក Christoph Ammann អភិបាលរដ្ឋ Bern៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ