• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្លាស់ប្ដូរឌីជីថលជាតិ៖ ចែករំលែកនិងតភ្ជាប់

វេទិកាទាក់ទាញការចូលរួមរបស់អ្នកតំណាងយ៉ាងច្រើនកុះករ។ (រូបថត៖ Vietnam+)
 

តារាងរៀបចំណាត់ថ្នាក់ស្ដីពីសន្ទស្សន៍មួយចំនួនដូចជា ហេដ្ឋារចនា សម្ព័ន្ធឌីជិថល ពលរដ្ឋឌីជីថល និងពាណិជ្ជកម្មឌីជីថល ចាប់តាំងពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៩ បានសរឲ្យឃើញថា វៀតណាមទទួលបានលទ្ធផល វិជ្ជមានជាច្រើនបើប្រៀបធៀបនឹងប្រទេសដទៃនៅក្នុងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក។

វេទិកាជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ - ទិវាផ្លាស់ ប្ដូរឌីជីថលវៀតណាមឆ្នាំ២០២០ ក្រោមមូលបទ “ការផ្លាស់ប្ដូរឌីជីថលជាតិ - ចែករំលែកនិងតភ្ជាប់” បានប្រារព្ធធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងហាណូយ។

តារាងរៀបចំណាត់ថ្នាក់ស្ដីពីសន្ទស្សន៍មួយចំនួនដូចជា ហេដ្ឋារចនា សម្ព័ន្ធឌីជិថល ពលរដ្ឋឌីជីថល និងពាណិជ្ជកម្មឌីជីថល ចាប់តាំងពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៩ បានសរឲ្យឃើញថា វៀតណាមទទួលបានលទ្ធផល វិជ្ជមានជាច្រើនបើប្រៀបធៀបនឹងប្រទេសដទៃនៅក្នុងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក។ នៅក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 បច្ចេកវិទ្យាព័ត៌មានបាន ក្លាយទៅជាមូលដ្ឋានគ្រឹះដែលជំរុញ ដំណើរការផ្លាស់ប្ដូរឌីជីថលនៅតាម ប្រទេសជាច្រើន រួមទាំងវៀតណាមទៀតផង។ លោក Nguyen Huy Dung អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម បានចាត់ទុកថា ដើម្បីជំនះពុះពារលើបញ្ហាប្រឈមដែលអាចកើតមានឡើងក្នុងដំណើរការផ្លាស់ប្ដូរឌីជីថលនោះ វិធីតែមួយគត់គឺត្រូវធ្វើសកម្មភាពតែម្ដង។ លោកអនុ រដ្ឋមន្រ្តីបានឲ្យដឹងថែមទៀតថា៖ “ការផ្លាស់ប្ដូរឌីជីថលមានន័យថា យើងបន្លាស់ទីពីលំហពិតទៅកាន់ លំហឌីជីថល។ ការបន្លាស់ទីនេះ គឺប្រការថ្មី ដែលមិនធ្លាប់មានតាំងពីមុន មកទេ ហេតុដូច្នេះ យើងត្រូវចែករំលែក ជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ការ បន្លាស់ទីនេះ ក៏ជាដំណើរការដ៏យូរអង្វែងមួយផងដែរ ហេតុដូច្នេះ យើងត្រូវ តែរួមដំណើរ ហើយតភ្ជាប់ជាមួយគ្នា។ ការផ្លាស់ប្ដូរឌីជីថលត្រឹមតែសម្រេច បានជោគជ័យ នៅពេលមានការចូលរួមរបស់ប្រជាជនទាំងមូលតែប៉ុណ្ណោះ។ មានន័យថា បច្ចេកវិទ្យាឌីជីថល សេវាកម្មឌីជីថលត្រូវការរីកសាយភាយ យ៉ាងទូលំទូលាយ ដោយមានតម្លៃសមរម្យ ងាយប្រើប្រាស់ ហើយនាំមកនូវ ផលប្រយោជន៍សម្រាប់មនុស្សគ្រប់រូប”៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top