• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រឡងវោហារសាស្ត្រជាភាសាអង់គ្លេសសកលលោក EF Challenge ២០១៧


ពិធីប្រគល់ពានរង្វាន់ការប្រឡងវោហារសាស្ត្រជាភាសាអង់គ្លេសសកលលោក EF Challenge ២០១៧

នាថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អង្គការអប់រំអន្តរជាតិ EF Education First បានរៀប​ចំវគ្គ​ប្រកួត​​វគ្គផ្តាច់ព្រ័ត្រ​ការប្រឡង​វោហារសាស្រ្ត​សកល លោក EF ​Challnge ឆ្នាំ២០១៧ដោយមាន​ការចូល​រួម​របស់​ឯក​​អគ្គរដ្ឋទូត​អង់គ្លេស ប្រចាំនៅវៀត​ណាម លោក Giles Lever ក្នុងនាមជាគណៈ​មេប្រយោគ​។ សិស្ស​ឆ្នើម​៩នាក់ ​ទាំងថ្នាក់​បថមសិក្សា​និងមធ្យមសិក្សា​ទុតិយភូមិ​ទូទាំង​ប្រទេស បានចូលរួម​ក្នុងវគ្គប្រឡងនេះ។ ​យុវជន​មាន​ទេពកោសល​ទាំង៩នាក់​នេះ បានឆ្លងផុតវគ្គប្រឡង នៅទីក្រុងហាណូយ​និងទីក្រុង​ហូជីមិញ។​អ្នកជាប់​ថ្នាក់​ទី១គឺ Ly Khanh Quynh នឹងទទួលបានសំបុត្រ​តំណា​ងវៀតណាម ចូល​រួមវេទិកាថ្នាក់ដឹកនាំវ័យក្មេង ដែល​ប្រព្រឹត្ត​ទៅនៅទីក្រុងញូវ​យ៉ក​​ប្រទេសអាមេរិក។ រីឯសម្រាប់សិស្សថ្នាក់មធ្យមសិក្សាទុតិ​យភូមិគឺប្អូន Tran My Mai Tram បានទទួលពានរង្វាន់ចូលរៀន ក្នុងអំឡុងពេល២សប្តាហ៍ នៅ សាលា អន្តរជាតិ ​​EF សិង្ហបុរី​នៅរដូវ​វិស្សម​កាលខាងមុខ។
 
នេះ​ជាការប្រឡងមានទ្រង់ទ្រាយសកលលោក ហើយនិស្សិតវៀតណាម បានមានតំណាងចូលរួមការប្រឡង​នេះ ជាបន្ត​​បន្ទាប់ ហើយទទួលបាន​ពានរង្វាន់ខ្ពស់​ ដើម្បីចូលរួមវេទិកាជាមួយមិត្តភក្តិមកពីគ្រប់ទិសទី៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top