07/05/2020 15:43 GMT+7 Email Print Like 0

ការប្រយុទ្ធប្រឆាំងនឹង COVID - 19 របស់វៀតណាម

ក្នុងរយៈពេលជាង ១០០ ថ្ងៃ​កន្លងទៅ ចាប់តាំងពីមានករណីដំបូង​បង្អស់​ដែលផ្ទុកជំងឺ COVID - 19  នៅថ្ងៃទី ២៣ ខែមករាឆ្នាំ២០២០ ​ប្រព័ន្ធ​នយោបាយនិងប្រជាជនវៀតណាមទាំងមូល​បានឯកភាព​គ្នាឈាន​​ចូល​​​​ក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺរាត​ត្បាត​នេះ​។ គិតត្រឹម​​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០២០ ​ វៀត​ណាមបានគ្រប់គ្រង​បាន​នូវ​ការ​រីករាល​ដាលនៃជំងឺ Covid-19 ប្រកបដោយសារវ័ន្តហើយ ថែមទាំងទទួលបានការវាយតំលៃខ្ពស់​ពីស​ហគម​ន៍អន្តរជាតិផងដែរ។

ការប្រយុទ្ធនឹងរោគរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ ហើយប្រជាជនម្នាក់ៗសុទ្ធតែជាយុទ្ធជនមួយរូប

“ប្រជាជនរបស់យើងមានប្រពៃណីស្នេហាជាតិនិងមនុស្សធម៌។ រាល់ពេលដែលប្រទេសជួបប្រទះការលំបាក ប្រពៃណីនេះនឹងត្រូវបានពង្រីកកាន់តែខ្លាំងក្លាថែមទៀត។ ក្នុងរយៈពេលកន្លងមក ប្រជាជនយើងទាំងមូលបានរួមជាមួយបក្សនិងរដ្ឋចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព” ។
នេះជាការដកស្រង់ពីសេចក្តីអំពាវនាវឱ្យជនរួមជាតិនិងកងទ័ព នៅទូទាំងប្រទេសនិងជនរួមជាតិរបស់យើងនៅឯបរទេស ឲ្យរួបរួមគ្នាធានាឱ្យបាននាំមកនូវការយកឈ្នះលើជំងឺរាតត្បាត Covid-19 របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ 
Nguyen Phu Trong ។

ក្នុងរយៈពេល ៣ ខែកន្លងមកនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមវៀតណាមបានផ្សព្វផ្សាយរឿងរ៉ាវជាច្រើនដែលគួរឲ្យរំភើបចិត្ត ក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

នេះជារឿងរ៉ាវអំពីបងប្អូនស្រីពីរនាក់ឈ្មោះត្រឹនបាវងឹន (Tran Bao Ngan) (អាយុ ៧ ឆ្នាំ) និង ត្រឹនបាវត្រាន (Tran Bao Tran) (អាយុ ៦ ឆ្នាំ) នៅទីរួមខេត្តថៃហ័រ (Thai Hoa) (ខេត្តងេអាន) (Nghe An) បានបរិច្ចាគប្រាក់ចំនួន ១៤ លានដុង ពីប្រាក់សន្សំរបស់ខ្លួន ក្នុងរយៈពេល ៥ ឆ្នាំ ជូនដល់មន្ទីរពេទ្យនៅតំបន់ភាគពាយព្យងេអាន  (Nghe An) ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ក៏ដូចជារឿងរ៉ាវអំពីលោក តួន អាញ់(Tuan Anh) នៅទីក្រុងហូជីមីញ (Ho Chi Minh) បាន បង្កើត “ទូ ATM អង្ករ” សម្រាប់ជួយទ្រទ្រង់មនុស្សរាប់ពាន់នាក់មានស្ថានភាពរស់នៅលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត (COVID-19) ជាដើម។


កងឯកភាពទ័ពគីមីសាស្ត្រនៃក្រសួងការពារជាតិបានបាញ់ថ្នាំសម្លាប់មេរោគ នៅមន្ទីរពេទ្យបាកម៉ាយ (Bach Mai)។
រូបថត៖ ង្វៀនតៀនអាញ់តួន



 ការបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់លើយន្តហោះ ក្នុងអំឡុងពេលមានការផ្ទុះឡើងនៃ Covid -19 ។
រូបថត៖ផុងសឺន



ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយចំពោះអ្នកធ្វើដំណើរចូលមកប្រទេសវៀតណាម នៅច្រកទ្វារអន្តរជាតិហ៊ឹវងី (Huu Nghi) (ខេត្តឡាងសើន) (Lang Son)។ 
រូបថត៖ ផុងសឺន



កម្លាំងសមត្ថកិច្ចធ្វើតេស្តិ៍រកវីរុស Sars-CoV-V2 ក្នុងសហគមន៍នៅរដ្ឋធានីហាណូយ (Ha Noi)។
រូបថត៖ កុងដាត



បុគ្គលិកសុខាភិបាលទៅដល់ផ្ទះនីមួយៗ ដើម្បីពិនិត្យសុខភាពប្រជាជន នៅឯភូមិហាឡុយ (Ha Loi) - ឃុំមេលិញ (Me Linh)។
រូបថត៖ ង្វៀនផុងសឺន



កម្លាំងសមត្ថភាព ពិនិត្យនិងត្រួតពិនិត្យប្រវត្ដិសាស្ដ្ររោគរាតត្បាតសម្រាប់ប្រជាជនភូមិហាឡុយ (Ha Loi) - ឃុំមេលិញ (Me Linh)។
រូបថត៖ ង្វៀនផុងសឺន



ការធ្វើតេស្តិ៍រកវីរុស Sars-CoV -2 សម្រាប់ប្រជាជនម្នាក់ៗភូមិហាឡុយ (Ha Loi) - ឃុំមេលិញ (Me Linh)។
រូបថត៖ ផុងសុន



បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគជាញឹកញាប់ក្នុងតំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅសាលាយោធានៃបញ្ជាការដ្ឋានយោធាទីក្រុងហាណូយ (Ha Noi)។
រូបថត៖ អានគ្វឹកវៀត



តំបន់យកសំណាកទៅធ្វើតេស្តិ៍រកវីរុស SAR-CoV-2 ក្នុងតំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅសាលាយោធានៃបញ្ជាការដ្ឋានយោធាទីក្រុងហាណូយ(Ha Noi)។
រូបថត៖អានគ្វឹកវៀត



បាយប្រអប់ត្រូវបានប្រជាជនស្ម័គ្រចិត្តបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជូនឲ្យក្រុមគ្រូពេទ្យនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។
រូបថត៖ ថាញ់យ៉ាង



កន្លែងយកសំណាកសម្រាប់ធ្វើតេស្តិ៍រកវីរុស SAR-CoV-2 ក្នុងតំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅសាលាយោធានៃបញ្ជាការដ្ឋានទីក្រុងហាណូយ (Ha Noi)។
រូបថត៖អានគ្វឹកវៀត



ឧបករណ៍វាស់សីតុណ្ហភាពរាងកាយត្រូវបានដំឡើងនៅការិយាល័យរដ្ឋបាលក្នុងទីក្រុងហាណូយ (Ha Noi)។ រូបថត៖​ កុងដាត


បណ្តាគំនូរលើកទឹកចិត្តនេះបានជួយប្រជាជនទីក្រុងហាណូយ (Ha Noi)ឱ្យមានកម្លាំងចិត្តក្នុងការកំចាត់ជំងឺ COVID-19 ។
រូបថត៖ ង្វៀង្វៀនតៀនអាញ់តួន


នៅទីធ្លា ដុងគិញងៀធុក (Dong Kinh Nghia Thuc) នៃទីក្រុងហាណូយ (Ha Noi) មានភាពស្ងាត់ជ្រងំ ក្នុងអំឡុងពេលអនុវត្តការរក្សាគម្លាតសង្គម។
រូបថត៖ កុងដាត

 

អស់រយៈពេលជាង ១០០ ថ្ងៃដែលប្រទេសទាំងមូលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ។ វាពិតជារំជួលចិត្តខ្លាំងណាស់នៅពេលបានអានសំបុត្រថ្លែងអំណរគុណដល់កំលាំងប៉ូលីសនៃខេត្តក្វាងណាម(Quang Nam) របស់លោកស្រី Joanna Zythowska មកពីប្រទេសប៉ូឡូញ ជាអ្នកទេសចរនៅវិថីបុរាណហូយអាន ( Hoi An) ដែលត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ នៅក្នុងសំបុត្របានសរសេរថា "អ្នកបានប្រថុយជីវិតរបស់អ្នក ដើម្បីជួយយើងខ្ញុំ។ វៀតណាមនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជារៀងរហូត" ។ នៅក្នុងសមរភូមិនេះប៉ូលីសគឺជាកម្លាំងដ៏សំខាន់មួយ ដែលមិនខ្វល់ការលំបាកដោយអនុវត្តយ៉ាងតឹងរឹងវិធានការណ៍រក្សាគម្លាត់សង្គមដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល។

ប្រទេសវៀតណាមជាគំរូល្អមួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid - 19 ។ ភាពជោគជ័យនេះភាគច្រើនមកពីសាមគ្គីភាពសង្គម។

អ្នកកាសែត Joshua Hanks បានបង្ហោះនៅលើគេហទំព័រworker.org

នៅពេលខ្លះ វៀតណាមបានដាក់ឲ្យមនុស្សជាង ៨០,០០០ នាក់នៅដាច់ដោយឡែកពីគេ  នៅតាមកន្លែងដាក់ឲ្យនៅដាច់ដោយឡែករាប់ពាន់កន្លែងនៅទូទាំងប្រទេសដូចជា៖ ឃុំសើនឡុយ (Son Loi) (ស្រុកប៊ិញសៀង - ខេត្តវិញភុក) (Binh Xuyen  - Vinh Phuc) ផ្លូវត្រុកបាក់ (Truc Bach) (ខណ្ឌបាឌីញ - ហាណូយ)
(Ba Dinh - Ha Noi) ភូមិវ៉ាន់ឡាំ ៣ (Van Lam) ឃុំភឿកណាម (Phuoc Nam) (ស្រុកធួនណាម - ខេត្តនិញធួន) (Thuan Nam- Ninh Thuan) ភូមិហាឡុយ (Ha Loi) ឃុំមេលិញ (Me Linh) ( ហាណូយ) (Ha Noi) មន្ទីរពេទ្យបាកម៉ាយ (Bach Mai) (ហាណូយ) (Ha Noi) នៅតាមកន្លែងទាំងនេះ សុទ្ធតែទទួលបានការគាំទ្រនិងអនុវត្តយ៉ាងតឹងរឹងពីប្រជាជន ដោយហ៊ានលះបង់ប្រយោជន៍សេដ្ឋកិច្ចដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។ លោក ផាមវ៉ាន់ធេម (Pham Van Them) ប្រជាជននៅភូមិហាឡុយ (Ha Loi)បានចែករំលែកថា “នៅពេលត្រូវដាក់ឲ្យនៅដាច់ដោយ ឡែកពីគេនោះ ភូមហាឡុយ (Ha Loi) មានផ្កាជាង ១០០ ហិចតាត្រូវប្រមូលផលហើយ ប៉ុន្តែយើងត្រូវកាត់វាចោល ព្រោះយើងដឹងថាការគោរពវិធានការដាក់ឲ្យនៅដាច់ដោយឡែកយ៉ាងតឹងរឹង ស្តីពីការទប់ស្កាត់ការរីករាលដាល និងការអនុវត្តន៍រក្សាគម្លាតសង្គមជាគឺជារឿងដែលត្រូវធ្វើដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងមូល”។ 

ប្រជាជនដែលយើងទើបតែបានលើកឡើងនេះគ្រាន់តែជាផ្នែកតូចមួយក្នុងចំណោមប្រជាជនជាង ១០០ លាននាក់ប៉ុណ្ណោះ ដែលម្នាក់ៗគឺដូចជា“យុទ្ធជនមួយរូប” ដែលទុកចិត្តនិងរួមដំណើរជាមួយរដ្ឋាភិបាលក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាត Covid - 19 ។ ប្រកានេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅក្នុងការស្ទង់មតិដែលចេញប្រកាសដោយអង្គការស្រាវជ្រាវ Dalia Research ដែលមានទីស្នាក់ការនៅទីក្រុង Berlin នៃប្រទេសអាល្លឺម៉ង់ ស្ថិតក្នុង ៤៥ ប្រទេសនិងតំបន់ដែនដីលើទ្វីបចំនួន ៥ បានឲ្យដឹងថា៖“ វៀតណាមមានអត្រាប្រជាជនជឿជាក់លើវិធានការណ៍ឆ្លើយតបនឹងការរាតត្បាត Covid -19 របស់រដ្ឋាភិបាលខ្ពស់បំផុតនៅលើពិភពលោ” ។

 

"ទាហានពាក់អាវស " នៅជួរមុខ
 

មានមនុស្សភាគតិចណាស់ដែលដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០១៩ នៅពេលដែលព័ត៌មានអំពីវីរុសរាតត្បាតទើបបានលេចចេញនៅ Wuhan  គំរូនៃវីរុសនេះត្រូវបានបញ្ជូនទៅប្រទេសវៀតណាមហើយ។ លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត ឡេធីក្វីញម៉ាយ (Le Thi Quynh Mai) អនុប្រធានវិទ្យាស្ថានជាតិរោគរាតត្បាតវៀតណាមបានឲ្យដឹងថា “យើងប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងមេរោគ corona មួយនេះ
” ។

ដោយកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ គ្រាន់តែ ក្នុងរយៈពេលពីរខែ លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត ឡេធីក្វីញម៉ាយ (Le Thi Quynh Mai) និងសមាជិកទាំងអស់នៃវិទ្យាស្ថានជាតិរោគរាតត្បាតបានចិញ្ចិម និងញែកដាច់ពីគ្នាដោយជោគជ័យនូវវីរុស SARS-CoV-2 ។ ជោគជ័យនេះបានបើកផ្លូវសម្រាប់វៀតណាមក្នុងការជ្រើសរើសវិធីព្យាបាលដែលសមស្រប រួមទាំងការផ្តល់វត្ថធាតុដើមសម្រាប់ស្រាវជ្រាវផលិតវ៉ាក់សាំងផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានទទួលស្គាល់ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលវៀតណាមគឺជាប្រទេសទីបួននៅលើពិភពលោក ដែលទទួលបាន ជោគជ័យ ក្នុងការចិញ្ចិមនិងញែកដាច់ពីគ្នានូវវីរុស SARS-CoV-2 ។


ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលសម្រាប់អ្នកជម្ងឺឆ្លងវីរុស Sars-CoV2 បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការយកឈ្នះលើជំងឺរាតត្បាត Covid-19 ។
រូបថត៖ ង្វៀនតៀនអាញ់តួន



ឧបករណ៍ធ្វើតេស្តិ៍រកវីរុស SARS-CoV-2 "Made in Vietnam" ត្រូវបានផលិតដោយជោគជ័យ។
រូបថត៖ កុងដាត



បុគ្គលិកសុខាភិបាលតែងតែបាញ់ថ្នាំកម្ចាត់មេរោគនៅក្នុងមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស។
រូបថត៖ ង្វៀនតៀនអាញ់តួន



ការថែរក្សាសុខភាពសម្រាប់អ្នកជំងឺឆ្លង Covid-19  នៅមន្ទីរពេទ្យជំងឺ ត្រូពិក ។
រូបថត៖ ង៉ុកថាញ់



ការណែនាំពីវិធីសាស្រ្តប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid - 19 ដល់និស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ (Ha Noi)។
រូបថត៖ កុងដាត



ក្នុងអំឡុងពេលធ្វើការតែ ៤ ម៉ោងនិងពាក់សម្លៀកបំពាក់ការពារ នៅតំបន់ដាច់ឲ្យនៅដាច់ដោយឡែកពីគេ នៅសាកលវិទ្យាល័យ FPT មុខរបស់បុគ្គលិកសុខាភិបាល ង្វៀនថាញ់ប៊ិញ (Nguyen Thanh Binh) (សុខភិបាលខណ្ឌ ណាមទឹលាម (Nam Tu Liem) ) បានមានស្នាមម៉ាស់និងវេនតាការពារ។ ប៉ុន្តែវាហាក់ដូចជាបង្កើនការប្តេជ្ញាចិត្តនិងភាពស្រស់ស្អាតនៃ "ទាហានពាក់អាវស " ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ រូបថត៖ ង្វៀនតៀនអាញ់តួន


ការយកសំណាកទាមទារអ្នកបច្ចេកទេសទាក់ទងជិតនឹងមុខអ្នកជំងឺប្រហែល ០.៣-៥.៥ ម៉ែត្រ។ ការយកទឹកពីបំពង់កនិងមាត់ក៏ធ្វើឱ្យជនសង្ស័យក្អកឬកណ្តាស់ផងដែ មានន័យថាអ្នកបច្ចេកទេសត្រូវជាប់រាប់លានដំណក់ក្នុងមួយថ្ងៃជាប់ទៅលើវេនតាការពារ ស្រោមដៃនិងសម្លៀកបំពាក់។ រូបថត៖ ង្វៀនតៀនអាញ់តួន


អ្នកជំងឺត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់នៅក្នុងបន្ទប់សម្ពាធអវិជ្ជមាននៃមន្ទីរពេទ្យជំងឺត្រូពិក។
រូបថត៖ ផុងសើន



អ្នកជំងឺតូចបំផុតនៅប្រទេសវៀតណាម (អាយុ ៣ ខែ) មានជំងឺ Covid-19 បានអនុញ្ញាត្តិឲ្យចេញពីមន្ទីរពេទ្យ។
រូបថត៖ កុងដាត


អ្នកជំងឺ Covid-19 សប្បាយរីករាល នៅក្នុងថ្ងែបានចេញពីពេទ្យ ។
រូបថត៖ ផុងសឺន

 

គិតត្រឹមថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ ប្រទេសវៀតណាមមានអ្នកវិជ្ជមាន COVID – 19 ចំនួន ២៧១ នាក់ដែលមានអ្នកជម្ងឺបានព្យាបាលជាសេះស្បើយចំនួន ២២២ នាក់ និងគ្មានករណីណាស្លាប់នៅឡើយ។ 

ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី ៩៦ លើពិភពលោកក្នុងចំនួនករណីឆ្លង និងជាប្រទេសមួយក្នុងចំណោមប្រទេស ៣ ដែលមានករណីឆ្លងជាង ២០០ ករណី តែមិនមានអ្នកស្លាប់នៅឡើយ។ ដោយបានឃើញផ្ទាល់នូវការងារដ៏រវល់របស់“ទាហានពាក់អាវស” យើងទើបយល់ច្បាស់ពីការលំបាកនិងការលះបង់របស់ពួកគេ។ នៅជួរមុខក្នុងការប្រយុទ្ធប្រឆាំង​នឹងរោគរាតត្បាតគ្រូពេទ្យរាប់ពាន់នាក់តែងតែបំពេញភារកិច្ច២៤ ម៉ោងលើ២៤ម៉ោង ហើយដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡេកពីគេក្នុងរយៈពេលមួយខែ មិនទាន់ទៅផ្ទះនៅឡើយទេ។ ដូចដែលការចែករំលែករបស់លោកវេជ្ជបណ្ឌិត ឡេ ក្វឹកហ៊ុង (Le Quoc Hung) ប្រធានផ្នែកជំងឺត្រូពិកមន្ទីរពេទ្យជឺរៃ (Cho Ray) ថា “នៅកន្លែងដែល មានការផ្ទុះឡើងនៃជំងឺរាតត្បាត ប្រជាជនរត់គេចទៅ តែបុគ្គលិកពេទ្យរត់ ចូលវិញ” ។

ចំណែកលោកវេជ្ជបណ្ឌិត លឹវ ង្វៀងថាំង (Luu Nguyen Thang)  នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃវិទ្យាស្ថានជាតិរោគរាតត្បាតបានឲ្យដឹងថា នាពេលកន្លងមក លោកនិងសហការីត្រូវធ្វើកាច្រើនជាងថ្ងៃធម្មតា ៣ ដង។ 

ការចែករំលែករបស់លោកវេជ្ជបណ្ឌិត ហ៊ុង (Hung)  និងលោកវេជ្ជបណ្ឌិត ថាំង (Thang) ជាតំណាងឱ្យគ្រូពេទ្យរាប់ពាន់នាក់ រួមជាមួយសហគមន៍ប្រជាជនវៀតណាមទាំងមូលដែលប្តេជ្ញាចិត្តនឹងតស៊ូប្រយុទ្ធប្រឆាំងនិងយកឈ្នះលើជំងឺរាតត្បាត Covid - 19 ./.

"វៀតណាមបានបង្ហាញស្មារតីដឹកនាំប្រកបដោយភាពរឹងមាំពីថ្នាក់នាយករដ្ឋមន្រ្តីដែលបានអនុវត្តយន្តការប្រតិកម្មទៅនឹងជំងឺរាតត្បាត Covid-19  ។ យោងតាមអ្វីដែលយើងបានកត់សម្គាល់បាននោះ វៀតណាមបានបង្កើតផែនការសមស្របមួយ ហើយបានអនុវត្តវាយ៉ាងត្រឹមត្រូវដូចអ្វីៗបានប៉ាន់ស្មានជាមុន ក្នុងដំណាក់កាលនីមួយៗ " ។

នេះបើតាមការសន្និដានរបស់ លោក Takeshi Kasai នាយកគ្រប់គ្រងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ WHO

អត្ថបទ៖ ផុងធូ
រូបថត៖ ង្វៀនទៀនអាញតួន កុងដាត ផុងសើន គ្វឹកវៀត
ង៉ុកថាញ និងថាញយ៉ង

បណ្តាអត្ថបទបានផ្សាយ