22/06/2019 10:16 GMT+7 Email Print Like 0

ការនាំចេញរុក្ខផលរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះបានកើនឡើងជិត ២០%


 ការនាំចេញរុក្ខផលរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះបានកើនឡើងជិត ២០%
 

 យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យ​ដឹងថាតម្លៃ​នៃការ​នាំចេញ​រុក្ខ​ផល​ក្នុង​រយៈ​ពេល​ ៦ ខែដើមឆ្នាំ ២០១៨ ប៉ា​ន់ស្មានសម្រេចបានជិត៥,៣ ពាន់លា​នដុលារអាមេរិក ដែលកើនឡើ​ង​ជិត ២០%​ បើប្រៀបនឹងឆ្នាំទៅមិញ ដោយសម្រេចបាន ៥០% នៃផែនការឆ្នាំផងដែរ។ តម្លៃនៃរុក្ខផល លើស​ពីការ​កំណត់​នាំចេញ​ ត្រូវបានប៉ាន់ស្មានជាង ​៤ ពាន់លានដុល្លារអាមេ​រិក​។
 
៨៦% នៃ​ការនាំចេញឈើនិងផលិតផលឈើរបស់​វៀតណាម គឺផ្តោតសំខាន់លើទីផ្សារប្រ​ពៃណី ដែលមាន​តម្រូវ​ការ​ខ្ពស់​ដូចជា សហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប ចិននិងកូរ៉េខាងត្បូង។ កិត្យានុភាព​នៃគ្រឿង​សង្ហារឹម​និង​ផលិត​ផលវៀត​ណាម កំពុងកើនឡើង​ពីមួយថ្ងៃទៅមួយ​ថ្ងៃនៅលើឆាក​អន្តរ​ជាតិ​ដោយ​សារវៀត​ណាម​នៅ​តែ​រក្សា​​លំដាប់​ថ្នាក់ជួរមុខនៅតំបន់អាស៊ីអាគ្នេយ៍​ ក៏ដូចជា ឈរនៅលំដាប់ថ្នាក់ទី​ ២ នៅអាស៊ី និងឈរ​នៅលំ​ដាន់​​ថ្នាក់​ជាទី៥ នៅលើពិភពលោកនៃការនាំចេញ​រុក្ខផលផងដែរ។ ​នាបច្ចុប្បន្ន​រុក្ខផល​របស់​វៀត​ណាម​ត្រូវ​បាន​នាំ​ចេញ​ទៅកាន់ប្រទេសនិងតំ​បន់ដែនដីចំនួន​ ១២០ ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ