• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញជលផលកើនឡើង ២,២%

កំពុងប្រមូលផលត្រីត្រា នៅឃុំ An Nhon ស្រុក Chau Thanh ខេត្ត Dong Thap  (រូបថត៖ TTXVN)
 

ប្រការគួរកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ ២០២១ ការនាំចេញត្រីត្រាមានសញ្ញាវិជ្ជមានជាច្រើនពីទីផ្សារ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២០។

យោងតាមស្ថិតិរបស់សមាគមអ្នកកែច្នៃ និងនាំចេញជលផលវៀតណាម (Vasep) បានឱ្យដឹងថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២១ ការនាំចេញជលផលបានកើនឡើង ដល់ជាង ១ ពាន់លានដុល្លារ កើនឡើង ២,២% ប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ប្រការគួរកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ ២០២១ ការនាំចេញត្រីត្រា មានសញ្ញាវិជ្ជមានជាច្រើនពីទីផ្សារ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២០។

Vasep ព្យាករណ៍ថា ទំហំពាណិជ្ជកម្មនាំចេញនៅខែមីនាឆ្នាំ ២០២១ នឹង កើនឡើងដល់ប្រហែល ៦៤០ លានដុល្លារអាមេរិក ពោលគឺកើនឡើង ១,៥% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP)  នឹងរក្សាសញ្ញាវិជ្ជមានដោយសារមានតម្រូវការខ្ពស់និង កម្លាំងជំរុញគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top