21/10/2020 14:41 GMT+7 Email Print Like 0

ការធានាប្រភពតុល្យភាពធំធេងនិងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចជួយឲ្យផលិតផលក្នុងស្រុកសរុបរបស់វៀតណាមមានកំណើនប្រកបដោយនិរន្តរភាព


លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនេះ (រូបថតៈ VGP / Quang Hieu)
 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានស្ថិតិឍ វៀតណាមស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គម ក្នុងរយៈពេល ៩ ខែនៃឆ្នាំ២០២០ បានឲ្យដឹងថាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៩ ខែកន្លងមកសម្រេចបាន ២,១២%។
សូមចុចស្តាប់ជាសំឡេងនៅទីនេះ

នេះជាអត្រាកំណើនទាបបំផុតបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ១០ ឆ្នាំកន្លងមកនេះ ប៉ុន្តែនៅចំពោះមុខផលប៉ះពាល់យ៉ាងធ្ងន់ធ្ងនៃជំងឺរាតត្បាត Covid-19 ដែលជះឥទ្ធិពលនៅលើគ្រប់វិស័យសេដ្ឋកិច្ច-សង្គមនៃប្រទេសនានាលើពិភពលោក ប្រទេសវៀតណាមនៅតែរក្សាបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ២,១២% ដែលត្រូវបានអង្គការរៀបចំណាត់ថ្នាក់ទំនុកចិត្តអន្តរជាតិ  S&P Global Ratings (S&P) វាយតម្លៃថាជាប្រទេសមានការស្តារសេដ្ឋកិច្ចឡើងវិញល្អទី ២ នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ការគ្រប់គ្រងជំងឺរាតត្បាតបានល្អគឺជាចំណុចដំបូងដែលជួយឲ្យវៀតណាម រួចផុតពី“ការរក្សាគម្លាតសង្គម” យ៉ាងឆាប់រហ័ស និងផ្លាស់ប្តូរទៅជាទិសដៅដើរទន្ទឹមគ្នាគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ នាថ្ងៃទី ២២ ខែមេសា ក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលវៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកំណត់ស្ថានភាពធម្មតាថ្មីនៅពេលដែលមិនទាន់មានវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺរាតត្បាត Covid-19 ។ មានន័យថាយើងត្រូវតែទទួលយកស្ថានភាពរស់នៅដែលមានការផ្ទុះជំងឺរាតត្បាតឲ្យហើយផ្លាស់ប្តូរទៅដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងរយៈពេលវែងនិងមានប្រសិទ្ធភាពថែមទៀត រួមជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមផងដែរ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖

«ដើម្បីធ្វើឲ្យខឿនសេដ្ឋកិច្ចវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ត្រូវតែផ្តោតសំខាន់លើអង្គភាពចំនួន ២។ ទី១គឺសហគ្រាសនិងគ្រួសារអាជីវកម្ម ហើយទី២គឺជាប្រជាជននិងអតិថិជន។ យើងត្រូវតែធានានូវវិធានការដោះស្រាយការលំបាកសម្រាប់អង្គភាពទាំងនេះ ដើម្បីធានាឱ្យមានការវិលត្រឡប់ទៅរកការធ្វើប្រតិបត្តិការធម្មតាវិញ។ ហេតុដូច្នេះ ដោយមានការគាំទ្រជាអតិបរមាពីរដ្ឋនិងស្ថាប័នមានសមត្ថកិច្ច ដើម្បីជួយឲ្យអង្គភាពអាជីវកម្មនិងគ្រួសារអាជីវកម្ម អាចជំនះពុះពារលើការលំបាកក្នុងការស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ។ ទី ២ យើងខ្ញុំបានជឿជាក់ថាអង្គភាពអាជីវកម្មមានបញ្ហានិងការលំបាកយ៉ាងខ្លាំងក្នុងទីផ្សារ។ ហេតុ ដូច្នេះ វិធានការណ៍សំខាន់គឺដើម្បីធ្វើឱ្យអង្គភាពអាជីវកម្មវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញ នោះយើងត្រូវតែជួយគាំទ្រដល់ពួកគេក្នុងការបើកទីផ្សារ»។

ការជម្រុញបើកចំណាយដើមទុនវិនិយោគសាធារណៈ - នោះគឺជាចំណុចសំខាន់ទី ២ ដែលត្រូវលើកឡើងនៅក្នុង គោលនយោបាយរបស់រដ្ឋាភិបាល។ ពីព្រោះការ វិនិយោគសាធារណៈ គឺជាវិធានការសំខាន់មួយក្នុងការជំនះពុះពារការលំបាក ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទាញយកឱ្យមានការចូលរួមពីវិស័យឯកជននិងវិស័យវិនិយោគបរទេសទៅក្នុងខឿនសេដ្ឋកិច្ចផងដែរ។ តាមរយៈនោះយើងអាចជំរុញផលិតកម្មនិងសកម្មភាពអាជីវកម្ម រួមទាំងបង្កើនកំណើនសេដ្ឋកិច្ចនិងបង្កើតការងារធ្វើដើម្បីរួមចំណែកដល់ថវិកាជាតិផងដែរ។ លោក Nguyen Dinh Cung សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖

«ពិតណាស់ថាចំណុចនេះ បានបង្ហាញពីភាពប្តូរផ្តាច់ក្នុងការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថានៅទីណាមានដើមទុន នៅទីនោះមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រឹមត្រូវតាមដំណើរការដែលបានកំណត់និងបើកចំណាយថវិកាទាំងអស់។ រាល់ដើមទុននៃការវិនិយោគសាធារណៈ គឺបង្កើតអត្ថប្រយោជន៍ជាច្រើនសម្រាប់វិស័យសេដ្ឋកិច្ចនិងសម្រាប់ផលប្រយោជន៍ក្នុងតំបន់នោះនិងវិស័យឧស្សាហកម្មនោះផងដែរ»។

ចំណុចទី ៣ ក៏សំខាន់ផងដែរ នោះគឺជាភាពម្ចាស់ការនិងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន- សហគ្រាសខ្នាតតូចនិងមធ្យមក្នុងស្រុកចំពោះសកម្មភាពនាំចេញ។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 មានការវិវត្តន័ដ៏ស្មុគស្មាញនៅក្នុងពិភពលោក ប៉ុន្តែសកម្មភាពនាំចេញទំនិញរបស់វៀតណាមនៅតែរក្សាបាននូវកំណើនជាវិជ្ជមានដោយមានការនាំចូលនិងនាំចេញទំនិញសរុបសម្រេចបានជិត ៣៨៩ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញសម្រេចបានជិត ២០៣ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ៤,២% ។ ក្នុងការចូលរួមចំណែកក្នុងលទ្ធផលកំណើននៃការនាំចេញ យើងត្រូវតែរំលឹកដល់តម្លៃនាំចេញវិជ្ជមានទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) ដោយសារតែទាញយកបាននូវពន្ធគយអនុគ្រោះ និងតម្លៃពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU (EVFTA) នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមានចាប់ពីថ្ងៃទី ០១ ខែសីហាឆ្នាំ២០២០ ។ លោក Pham Tat Thang អ្នកជំនាញខាងពាណិជ្ជកម្មជាន់ខ្ពស់បានមានប្រសាសន៍ថា៖

«វាពិតជាមានសញ្ញាវិជ្ជមានខ្លាំងណាស់ពីព្រោះយើងដឹងថាទីផ្សារសហភាពអឺរ៉ុបគឺជាទីផ្សារលំដាប់ខ្ពស់ ដែលទាមទារឲ្យមានស្តង់ដារតឹងរឹងនៃផលិតផលនិងទំនិញជាច្រើន នោះយើងបានបញ្ជូនមុខទំនិញដែលយើងមានឧត្តមភាពមកកាន់ ទីនេះ។ ឧទាហរណ៍ជាអង្ករ យើងបាននាំចេញក្នុងអត្រាពន្ធ ០% ។ លើសពីនេះទៀតក៏មានមុខទំនិញជាច្រើនប្រភេទទៀតដូចជាផ្លែផាសិន និងកាហ្វេជាដើម។ការផ្ទុះជំងឺរាតត្បាត Covid-19 នៅក្នុងស្តង់លក់ទំនិញរបស់ EU មុខទំនិញមានប្រភពមកពីប្រទេសវៀតណាមនាំចេញកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សូម្បីតែ គេមានការវាយតម្លៃថា "ទំនិញវៀតណាមបានគ្រប់ដណ្តបលើធ្នើដាក់លក់ទំនិញរបស់សហភាពអឺរ៉ុបនៅក្នុងរដូវកាលជំងឺកូវីដ៏១៩។ នេះគឺជាប្រការគួរឲ្យកោតសរសើរ»ផងដែរ។

ក្នុងចំណោមដំណោះស្រាយជាច្រើនពីម៉ាក្រូរហូតដល់មីក្រូ ជាក់លាក់និងបន្ទាន់ អាចនិយាយថានេះគឺជាលើកដំបូង ដែលរដ្ឋាភិបាលបានសម្រេចអនុវត្តកញ្ចប់គាំទ្រសន្តិសុខសង្គមដោយមានទឹកប្រាក់ចំនួន ៦២ ពាន់ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់ជនក្រីក្រ ជនងាយរងគ្រោះ ក៏ដូចជាកម្មករដែលធ្វើការសេរីដោយគ្មានកិច្ចសន្យាការងារ និងសហគ្រាស គ្រឹះស្ថានផលិតកម្ម-អាជីវកម្ម ឬធ្វើអាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។គេអាចមើលឃើញថា៖ ការរួមបញ្ចូលគ្នានូវគោលនយោបាយរបស់រដ្ឋាភិបាល ក្រសួងនិងស្ថាប័នក្នុងតំបន់ បានជួយឲ្យវៀតណាមរក្សាបាននូវតុល្យភាពនៃខឿនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដោយធានាបានគោលដៅចំនួនពីរដើរទន្ទឹមគ្នាពោលគឺអភិវឌ្ឍន៍សេដ្ឋកិច្ចផងនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង ហើយខិតខំប្រឹងប្រែងធ្វើឲ្យផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២០ អាចសម្រេចបានកំរិតខ្ពស់ជាង ២ % ទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ