26/07/2017 10:42 GMT+7 Email Print Like 0

ការជួបប្រាស្រ័យរវាងខុទ្ទកាល័យរដ្ឋសភាវៀតណាមនិងឡាវ


 តំណាងចូលរួមសិក្ខាសាលាថតរូបអនុស្សាវរីយ៍ (រូបថតៈ Văn Sơn-TTXVN) 

ក្នុង​ឱកាសរំលឹកខួបលើកទី៤០នៃទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិង សហប្រតិបត្តិការ និងរយៈពេល៥៥​ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងកា​រទូតវៀតណាម-ឡាវ​ ចាប់ពីថ្ងៃ​ទី២៤​ដល់ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ នៅទី​ក្រុង​ Da Nang ខុទ្ទកាល័យរដ្ឋសភា ​វៀត ណាម​និង​ខុទ្ទកាល័យ​រដ្ឋសភាឡាវ​បាន​រួមសហការ​រៀប​ចំ​សិក្ខា​សាលា​និង​ជួប ប្រាស្រ័យកា​រងារ​លើកទី​៩។
 
ថ្លែងមតិនៅពិធីបើកនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភា វៀតណាម លោក​ស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖ “ត្រូវជ្រើស​រើសប្រធាន​បទជាក់​ស្តែង​ដើម្បី​ធ្វើសេនាធិការ​ជូន​រដ្ឋសភា​ លើ​​​វិស័យ​នី​តិរដ្ឋ ឃ្លាំមើល និងសម្រេច​រាល់បញ្ហាធំៗ​របស់ប្រទេសជា​តិ ដើម្បីផ្លាស់ប្តូរ និង​ចែករំលែក​បទ​ពិសោធន៍​​រួមទាំងតួនាទី របស់អគ្គលេខាធិការនិ​ងគណៈលេខាធិការ រដ្ឋសភានៃប្រ​ទេសទាំងពី​រ។ ជាពិសេស រួម​សហការបញ្ជាណែនាំការងា​រស្រាវជ្រាវ និងធ្វើសេ​នាធិការ​សំដៅជួយឲ្យស្ថា​ប័ននានា​របស់រដ្ឋ​សភាអនុវត្តល្អ​ការងារ​​កិច្ច​ការ បរទេស កិច្ចការផ្ទៃក្នុងនិងរ​ក្សាទំនាក់ទំនងជាមួយ​សមាជិក សមា​ជិកា​សភាផ​ងដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ