08/01/2022 13:37 GMT+7 Email Print Like 0

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

ក្នុងសប្ដាហ៍កន្លង ទៅ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ អ៊ីម៉ែលចំនួន១០របស់មិត្តអ្នកស្ដាប់ កម្ពុជា។

ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំសកល២០២២នេះ យើងខ្ញុំពិតជាសប្បាយរីករាយយ៉ាងក្រៃលេង នៅពេលទទួលបានអំណរជូនពរឆ្នាំថ្មីដ៏ល្អប្រសើរពីអស់លោកអ្នកនាង។ មិត្ត សុភក្តិ នៅរាជធានីភ្នំពេញ បានផ្ញើរសំបុត្រដោយសរសេរថា៖ “ឆ្នាំទៅមិញ ទោះបីជាជួបការលំបាកដោយសារជម្ងឺរាតត្បាតក៏ដោយ ប៉ុន្តែខ្ញុំឃើញថា ខ្លឹមសារទាំងអស់នៅតែបានរក្សាយ៉ាងទៀងទាត់។ នារីរកឃើញវៀតណាមនិងនាទីបទចម្រៀង គឺជាខ្លឹមសារចំនួន២ដែលខ្ញុំតែងតែតាមដានជារៀងរាល់សប្ដាហ៍។ សូមជូនពរឲ្យសមាជិកទាំងអស់នៃកម្មវិធី ក្នុងឆ្នាំថ្មី មានសុខភាពល្អបរិបូរ ដើម្បីបន្តមានស្នាដៃល្អៗ គួរឲ្យទាក់ទាញជាច្រើនថែមទៀត”។ ចំណែកឯមិត្ត ស៊ុន ផល អតីតនិស្សិតកម្ពុជានៅ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានផ្ដាំផ្ញើរបំណងរបស់គាត់ដល់កម្មវិធី យ៉ាងដូច្នេះថា៖ “ឆ្នាំ២០២២នេះគឺជាគម្រប់ខួប៥ឆ្នាំ ថ្ងៃដែលខ្ញុំបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យពហុបច្ចេកទេសហើយវិលត្រឡប់ទៅធ្វើការនៅកម្ពុជាវិញ។ ឆ្នាំនេះក៏គម្រប់ ខួប៥៥ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាមផងដែរ។ ខ្ញុំសង្ឃឹមថា នឹង មានឱកាសនាំគ្រួសារទៅទស្សនាវៀតណាមក្នុងឆ្នាំដ៏ពោរពេញទៅដោយអត្ថន័យមួយនេះ។ សូមជូនពរឲ្យបងៗក្នុងកម្មវិធីមានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ហើយទទួលបានជោគជ័យ ក្នុងគ្រប់ការងារទាំងអស់”។

 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។


លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! យើងខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះអស់ពី ចិត្តដល់មនោសញ្ចេតនា អំណរជូនពរឆ្នាំថ្មីពោរពេញទៅដោយអត្ថន័យរបស់ប្រិយមិត្ត ដែលបានផ្ញើរមកកាន់កម្មវិធី។ ឆ្នាំ២០២២នេះ នឹងគូសសញ្ញាការរំលឹកខួបអនុស្សាវរីយ៍ លើកទី៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។ ប្រទេសយើងទាំងពីរនឹង សហការគ្នារៀបចំសកម្មភាព ព្រឹត្តិ ការណ៍ពិសេសជាច្រើន ដើម្បីអបអរសាទរព្រឹត្តិ ការណ៍ពោរពេញទៅដោយអត្ថន័យនេះ។ ក្នុងឆ្នាំនេះ យើងខ្ញុំនឹងបន្តច្បាមជាប់នូវ លំហូរទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា នាំមកជូនប្រិយមិត្តនូវព័ត៌មានដោយទាន់ ពេលវេលា គ្រប់គ្រាន់និងគួរឲ្យទាក់ទាញបំផុត ចូលរួមចំណែកជួយប្រិយមិត្តយល់ដឹង បន្ថែមអំពីទឹកដី មនុស្សវៀតណាម ក៏ដូចជាទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជាផងដែរ។ យើងខ្ញុំសង្ឃឹមថា នឹងបន្ត ទទួលបានការរួមដំណើរនិងការគាំទ្រពីលោកអ្នកនាងនិងប្រិយមិត្តទាំងអស់។

ក្រៅពីអំណរជូនពរឆ្នាំថ្មី យើងខ្ញុំក៏ទទួលបានមតិយោបល់ អត្ថាធិប្បាយស្ដីពីស្ថាន ការណ៍វៀត ណាម- កម្ពុជានាពេលចុងក្រោយនេះផងដែរ។ មិត្តអ្នកស្ដាប់ ច័្ទនធាវី ដែល កំពុងធ្វើអាជីវកម្មនៅទីក្រុងហូជីមិញ បានផ្ញើរសំបុត្រដោយមានការចែករំលែកថា៖ “ចាប់ពីចុងឆ្នាំ២០២១ កម្ពុជាបានបើកទ្វារប្រទេសយ៉ាងពេញលេញ។ ហើយក្នុងថ្ងៃ ដំបូងនៃឆ្នាំ២០២២នេះ វៀតណាមបានបើកជើងហោះហើរអន្តរជាតិជាមួយកម្ពុជា ឡើងវិញ។ អត្រាចាក់វ៉ាក់សាំងនៃប្រទេសទាំងពីរ សុទ្ធតែស្ថិតនៅកម្រិតខ្ពស់ក្នុង តំបន់។ ដូច្នេះខ្ញុំគិតថា ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចនិយាយរួមនិងវិស័យទេសចរណ៍ និយាយដោយឡែករវាងកម្ពុជា-វៀតណាមនឹងមានសញ្ញាវិជ្ជមានជាច្រើន”។

 

ក្រុមហ៊ុន Vietnam Airlines បានអនុវត្តន៍ជើងហោះហើរអន្តរជាតិជាធម្មតាដំបូងបំផុត ចាប់តាំងពីការផ្ទុះឡើងនៃជម្ងឺរាតត្បាតកូវីដ-១៩ ដែលហោះហើរពីទីក្រុងភ្នំពេញទៅ កាន់ទីក្រុងហូជីមិញនាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ 


លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចព័ត៌មានដែលយើងខ្ញុំបានផ្សាយ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានអនុវត្តន៍ជើងហោះហើរអន្តរជាតិជាធម្មតាដំបូងបំផុត ចាប់តាំងពីការផ្ទុះឡើងនៃជម្ងឺ រាតត្បាតកូវីដ-១៩ ដែលដឹកអ្នកដំណើរចំនួន១២១នាក់ ហោះហើរពីទីក្រុងភ្នំពេញទៅ កាន់ទីក្រុងហូជីមិញ។ ជើងហោះហើរនេះបានគូសសញ្ញានូវការបើកដំណើរការ អាកាសចរណ៍អន្តរជាតិជាធម្មតា ស្ដារឡើងវិញការតភ្ជាប់អាកាស ចរណ៍វៀតណាមជា មួយពិភពលោក។ ពាក់ព័ន្ធដល់យុទ្ធសាស្ត្រវ៉ាក់សាំងវិញ គិតត្រឹមដំណាច់ឆ្នាំ២០២១ ១០០%នៃចំនួនប្រជាជនមានអាយុពី១៨ឆ្នាំឡើង នៅវៀតណាមត្រូវបានចាក់វ៉ាក់សាំង ការពារកូវីដ-១៩យ៉ាងហោចណាស់១ដូស ខណៈដែលអត្រានៃការចាក់គ្រប់២ដូស សម្រេចបានជាង៩០%។ ក្នុងពេលជាមួយគ្នានោះ កម្ពុជាបានបើកទ្វារប្រទេសយ៉ាង ពេញលេញឡើងវិញចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីគ្រប់គ្រងជម្ងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ក្លាយជាប្រទេសមួយដែលមានល្បឿនចាក់វ៉ាក់សាំងដ៏លឿន បំផុត ហើយមានអត្រាគ្របដណ្ដប់វ៉ាក់សាំងខ្ពស់បំផុតក្នុងតំបន់ផងដែរ។ កត្តាទាំងអស់ ខាងលើ ប្រាកដថា នឹងចូលរួមចំណែកជួយវៀត ណាមនិងកម្ពុជាជំរុញការផ្លាស់ប្ដូរ ពាណិជ្ជកម្ម ការធ្វើដំណើរទៅវិញទៅវិញ ស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកប ដោយចីរភាពតាមគន្លងប្រក្រតីភាពថ្មី រៀនរស់ គ្រប់គ្រងប្រកបដោយសុវត្ថិភាពនិង ប្រសិទ្ធភាពចំពោះជម្ងឺរាតត្បាតកូវីដ-១៩។

លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះជាការបូកសរុប ខ្លឹមសារនៃសំបុត្រមួយចំនួនរបស់ប្រិយមិត្ត ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍ កន្លងទៅ។ ក្នុងឆ្នាំ២០២២ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូច ជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ