12/09/2019 12:54 GMT+7 Email Print Like 0

ការចរចារសម្រាប់កិច្ចព្រមព្រៀង RCEP បន្តបន្ទាប់នឹងប្រព្រឹត្តទៅនៅវៀតណាម


 រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាននិងដៃគូពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP 
 

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ថ្លែងនៅក្នុងពិធីបិទនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥១ (AEM) នៅទីក្រុង​បាងកកនៃប្រទេសថៃនោះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanavisit បានបង្ហាញនូវជំនឿចិត្តថា ការខ្វែងគំនិតគ្នាអំពីការបើកទីផ្សារសម្រាប់ទំនិញ សេវាកម្ម និងវិនិយោគ​ពីខាង​ក្រៅអាស៊ាន​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​និង​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុងតំបន់  (RCEP) ក្នុងឆ្នាំ ២០១៩។ លោក Jurin Laksanavisit បានអោយដឹងថា នៅ​ក្នុង​កិច្ច​ប្រជុំ​​អាស៊ាន - ឥណ្ឌា  ឥណ្ឌាបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីបញ្ចប់ការ​ចរចា​កិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ ២០១៩ តែម្តង។

សូម​ជម្រាបថា ចាប់ពីថ្ងៃទី ១៩ ដល់ ២៧ ខែកញ្ញាឆ្នាំ ២០១៩ វៀតណាម​នឹង​ធ្វើជាម្ចាស់​ផ្ទះនៃ​កិច្ច​ចរចា​កិច្ច​ព្រម​ព្រៀង​ RCEP លើកទី ២៨ នៅទីក្រុង Da Nang។ នេះត្រូវបានគេចាត់ទុកថាជាវគ្គចរចាចុងក្រោយ មុនពេល​ប្រព្រឹត្ត​ទៅកិច្ចប្រជុំ​កំពូលអាស៊ាននៅចុងឆ្នាំ ២០១៩ នេះផង​ដែរ៕​
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ