• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារជំនះពុះពារលើផលវិបាកដោយខ្យល់ព្យះលេខ១០នៅតំបន់នានា

កិតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ការខូចខាតដោយខ្យល់ព្យុះលេខ១០ មានឈ្មោះអន្តរជាតិ ថា Doksuri ដែលបោកបក់លើបណ្តាខេត្តភាគកណ្តាលវៀតណាម ពីខេត្ត Ha Tinh ទៅដល់ខេត្ត Quang Binh នាថ្ងៃទី១៥កញ្ញានោះ គឺបណ្តាលឲ្យមនុស្សចំនួន៩នាក់ត្រូវស្លាប់ ៤នាក់បាត់ខ្លួននិង១១២នាក់ទៀតរងរបួស។

ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យផ្ទះ ១៦៥ ពាន់ខ្នង ត្រូវរបើកដំបូលខូចខាតនិងលិចក្នុងទឹក នាវាធំតូច ២០០ គ្រឿងត្រូវលិចបាត់និង ដំណាំរងកាខូចខាតយ៉ាងធ្ងន់ធ្ងរ។

ខេត្ត Ha Tinh កំពុងប្រមូលកម្លាំងរួមជាមួយប្រជាជនជំនះពុះពារ លើ ផលវិបាក ដោយព្យុះ Doksuri បណ្តាលឡើង​។​ ក្នុងនោះ ជួយប្រជាជនស្ថិរភាពជីវភាពរស់នៅ មិនទុកឲ្យប្រជាជនខ្វះខាតស្បៀងអាហារ ជួសជុលសាលារៀនសម្រាប់សិស្សានុសិស្សចូល រៀនឡើងវិញ និងបោសសំអាតបរិស្ថាន។

ខេត្ត Quang Binh ជាខេត្តរងផលប៉ះពាល់ខ្លាំងបំផុតអំពីបណ្តាញអគ្គិសនី ដោយសារព្យុះ Doksuri។ លោក Nguyen  Thanh អគ្គនាយករងក្រុមហ៊ុនអគ្គិសនី ភាគកណ្តាលវៀតណាមបានឲ្យដឹងថា៖

“តាមរយៈការជំនះពុះពារ បច្ចុប្បន្នគឺទីរួមស្រុកបានមានអគ្គិសនីឡើងវិញហើយ។ ឥឡូវ យើងខ្ញុំកំពុងជួសជុលនៅមូលដ្ឋានផលិតកម្មមួយចំនួន។ ព្រោះថា មូលដ្ឋានផលិតកម្មមិនទាន់ដំណើរការសកម្មភាពឡើងវិញនៅ​ឡើយ​។ ហេតុ​ដូច្នេះ ពេលដែលដំណើរការឡើងវិញគឺពលានុភាពនឹងគ្រប់គ្រាន់ ១០០% ដែរ”៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top