ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យផ្ទះ ១៦៥ ពាន់ខ្នង ត្រូវរបើកដំបូលខូចខាតនិងលិចក្នុងទឹក នាវាធំតូច ២០០ គ្រឿងត្រូវលិចបាត់និង ដំណាំរងកាខូចខាតយ៉ាងធ្ងន់ធ្ងរ។

ខេត្ត Ha Tinh កំពុងប្រមូលកម្លាំងរួមជាមួយប្រជាជនជំនះពុះពារ លើ ផលវិបាក ដោយព្យុះ Doksuri បណ្តាលឡើង។ ក្នុងនោះ ជួយប្រជាជនស្ថិរភាពជីវភាពរស់នៅ មិនទុកឲ្យប្រជាជនខ្វះខាតស្បៀងអាហារ ជួសជុលសាលារៀនសម្រាប់សិស្សានុសិស្សចូល រៀនឡើងវិញ និងបោសសំអាតបរិស្ថាន។
ខេត្ត Quang Binh ជាខេត្តរងផលប៉ះពាល់ខ្លាំងបំផុតអំពីបណ្តាញអគ្គិសនី ដោយសារព្យុះ Doksuri។ លោក Nguyen Thanh អគ្គនាយករងក្រុមហ៊ុនអគ្គិសនី ភាគកណ្តាលវៀតណាមបានឲ្យដឹងថា៖
“តាមរយៈការជំនះពុះពារ បច្ចុប្បន្នគឺទីរួមស្រុកបានមានអគ្គិសនីឡើងវិញហើយ។ ឥឡូវ យើងខ្ញុំកំពុងជួសជុលនៅមូលដ្ឋានផលិតកម្មមួយចំនួន។ ព្រោះថា មូលដ្ឋានផលិតកម្មមិនទាន់ដំណើរការសកម្មភាពឡើងវិញនៅឡើយ។ ហេតុដូច្នេះ ពេលដែលដំណើរការឡើងវិញគឺពលានុភាពនឹងគ្រប់គ្រាន់ ១០០% ដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម