06/03/2020 10:46 GMT+7 Email Print Like 0

ការគាំពារពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតគឺជាអាទិភាពចម្បងរបស់វៀតណាម


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
 

នេះគឺជា​ការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang នៅ​ក្នុង​សន្និសី​ទ​សារព័ត៌​មានជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី ៥ ខែមិនា នៅទីក្រុងហាណូយ។ លោកស្រី Le Thi Thu ​Hang បានលើកឡើងថាក្រសួងការបរទេសនិងស្ថាប័នតំណាងរបស់ វៀតណាម ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្ត​អនុវត្តវិធានការដោយម្ចាស់ការជាច្រើន ដើម្បីជួយឧបត្ថម្ភនិងការគាំពារពលរដ្ឋវៀតណាម ដែល​កំពុង​រស់​នៅ​សិក្សា ធ្វើការនិងធ្វើទេសចរនៅឯបរទេស ជាពិសេសនៅក្នុងតំបន់ដែលផ្ទុកជំងឺរាតត្បាតផងដែរ។
 
លោក​ស្រី Le Thi Thu Hang ក៏បានលើកឡើងផងដែរថា ក្រសួង​ការ​បរទេស​បាន​សម្រប​សម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បីដឹកនាំស្ថាប័នតំណាងវៀតណាមនៅឯបរទេស ធ្វើការទំនាក់​ទំនង​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​នៃប្រទេសសាមី  ព្រមទាំងជួបធ្វើការដោយផ្ទាល់ជាមួយស្ថានទូតបរទេសប្រចាំនៅ វៀតណាម ដោយ​ស្នើឱ្យ​មាន​ការសម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្តល់ព័ត៌មានទៀងទាត់ ស្តីពីការការពារ ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រាត​ត្បាត ក៏ដូចជា ជួយឧបត្ថម្ភដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ ធ្វើការ សិក្សា និងធ្វើ​ទេសចរណ៍​នៅ​ប្រទេស​សាមី ដើម្បីធានាការថែទាំសុខភាពសម្រាប់ពលរដ្ឋរងជំងឺ ដោយកំណត់​បញ្ហា​ដែល​អាចជះ​ឥទ្ធិពល​អវិជ្ជ​មាន​ដល់​ពលរដ្ឋវៀតណាម។ ស្ថាប័នតំណាងនៅក្រៅប្រទេសរបស់វៀតណាម បានបើកបណ្តាញទូរស័ព្ទ hotline ដើម្បីការ​ពារប្រជាពលរដ្ឋ ២៤ម៉ោងក្នុងមួយថ្ងៃ បង្កើតបណ្តាញទំនាក់ទំនងជាមួយសហគមន៍ជនប្រទេសសាមី  ជាពិសេស​នៅតំបន់ដែលផ្ទុកជំងឺ  ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពក៏ដូច ជា លើកទឹក​ចិត្ត​និង​ណែនាំ​វិធាន​ការ​បង្កា​រ ប្រឆាំងការរីករាលដាលនៃជំងឺ រួមទាំងត្រៀមវិធានការ​ដើម្បីគាំទ្រ​និង​ការពារ​ពល​រដ្ឋ​ក្នុង​ករណី​ចាំបា​ច់​។
​ 
សម្រាប់ពលរដ្ឋវៀតណាមដែលឆ្លងជំងឺនៅឯបរទេស ស្ថាប័នតំណាងវៀតណាម បាន​ទាក់​ទង​មក​សួរ​សុខ​ទុក្ខ​ដោយ​ទៀង​ទាត់ និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ផ្តោតការកចិត្តទុកដាក់និងព្យាបាលយ៉ាងសកម្ម។ បច្ចុប្បន្ននេះ​ ពលរដ្ឋវៀតណាមដែលឆ្លងជំងឺ នៅមានសុខភាពធម្មតា។
 
ទាក់ទងនឹង​ព័ត៌មានដែលថា ភាគីកូរ៉េខាងត្បូងនឹងនាំក្រុមប្រតិកម្មរហ័ស ចំនួន ៣ ក្រុម មកកាន់វៀត ណាមដើម្បី​ជួយពលរដ្ឋកូរ៉េខាងត្បូង ដែលស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនោះ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា សំណូមពររបស់ភាគីកូរ៉េខាងត្បូង នឹងអាស្រ័យ​ដោយអាជ្ញាធរមានសមត្ថកិច្ចរបស់វៀតណាមដោះស្រាយ។ យ៉ាងណាមិញ  វៀតណាមនៅតែចែក រំលែកព័ត៌​មាន​ជាប្រចាំ និងត្រៀមជាស្រេចសម្របសម្រួល បង្កើតលក្ខខណ្ឌងាយ​ស្រួល​សម្រាប់​កូរ៉េខាង​ត្បូងអនុវត្តន៍​ការគាំពារពលរដ្ឋរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការឆ្លើយ​តប​នឹង​តម្រូវ​ការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ស្របតាមបទប្បញ្ញត្តិនៃច្បាប់របស់វៀតណាម និងស្ថានភាពជាក់ស្តែងរបស់អន្តរជាតិ៕

 

តាម VOV5 -  វិទ្យុ​សំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ