• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាណាដាវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សក្នុងជ័យជំនះរបស់ប្រជាជាតិវៀតណាម

ប្រតិភូបានបោះឆ្នោតនិងអនុម័តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស
 

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសគម្រប់ខួបលើកទី ៩១ ឆ្នាំនៃការ បង្កើតបក្សកុម្មុយនិស្ត វៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២១) និងអបអរសាទរចំពោះជោគជ័យនៃមហា សន្និបាតលើកទី ១៣ របស់បក្ស សម្ព័ន្ធមិត្តភាពកាណាដា - វៀតណាម (CVFS) បានរៀបចំសិក្ខាសាលាតាម អ៊ិន ធឺរណែតក្រោមចំណងជើងថា “មហាសន្និបាតទូទាំងប្រទេសលើកទី ១៣ នៃបក្សកុម្មុយ និស្តវៀតណាម” ដោយមានការចូលរួមពីអ្នកសិក្សាមកពីចក្រភពអង់គ្លេស អាមេរិកនិងអាហ្សង់ទីន។ នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានពិភាក្សាអំពីសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមរបស់ វៀតណាម។ តាមរយៈកិច្ចការផ្លាស់ប្តូរថ្មី ពីប្រទេសក្រីក្រមួយ ដែលត្រូវនាំចូលស្បៀងអាហារ ដោយមានចំណូលជាមធ្យមត្រឹមតែ ៨៦ ដុល្លារប៉ុណ្ណោះ វៀតណាមបានផ្លាស់ប្តូរដោយបង្កើនកម្រិតនេះឡើងដល់ប្រមាណ ២៨០០ ដុល្លារ ដែលក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទី ២ លើពិភព លោក។ កាលពីឆ្នាំមុន ខណៈពេលដែលកំណើន GDP របស់ពិភពលោកបានធ្លាក់ដល់អវិជ្ជមាន សេដ្ឋកិច្ចវៀតណាមនៅតែឈានដល់កំណើន ២,៩១%។ មិត្តភក្តិកាណាដាបានបង្ហាញបំណងចង់រៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងការទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ និងបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមអ្នកត្រួសត្រាយផ្លូវនិងបំផុសនូវសេចក្តីប្រាថ្នារឹងមាំនិងឯករាជ្យរបស់ប្រជាជាតិទាំងមូល ហើយក៏បង្ហាញផងដែរថា បក្សគឺជាអ្នករៀបចំនិងដឹកនាំរាល់ជ័យជំនះទាំងអស់របស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top