• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងសេណារីយ៉ូអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលខ្លី និងរយៈពេលវែង

ឈានចូលឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងហើយរីករាលដាលយ៉ាងឆាប់រហ័សដល់ប្រទេសនានា នៅលើទូទាំងពិភពលោក។ ក្នុងបរិបទនេះ លទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ បានបង្ហាញថា សេដ្ឋកិច្ចក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Quochoi.vn)



បន្តសម័យប្រជុំលើកទី ៤៥ នាព្រឹកថ្ងៃទី ១៥ ខែឧសភា ដោយផ្តល់មតិយោបល់ លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការវាយតម្លៃបំពេញបន្ថែមលើការអនុវត្តផែនការអភិវឌ្ឍ សេដ្ឋ កិច្ច-សង្គម និងថវិការដ្ឋឆ្នាំ ២០១៩; វាយតំលៃអំពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២០ នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានស្នើថា៖ “រដ្ឋាភិបាលចាំបាច់ត្រូវរៀបចំឲ្យបានច្បាស់លាស់នូវសេណារីយ៉ូអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងរយៈពេលខ្លី និងរយៈពេលវែង។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ ដោយផ្អែកលើការងារធ្វើយ៉ាងប្ដូរផ្ដាច់ ម៉ឺងម៉ាត់របស់ប្រព័ន្ធនយោបាយទាំងមូលនោះ លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងឆ្នាំ ២០១៩ ទទួលបានសមិទ្ធិផលដ៏សំខាន់ជាច្រើន លើគ្រប់វិស័យ។ នាឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងហើយបានរីករាលដាលយ៉ាងឆាប់រហ័សដល់ប្រទេសនានានៅលើពិភពលោក។ ក្នុងបរិបទនេះ លទ្ធ ផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ បានបង្ហាញថាសេដ្ឋកិច្ចក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់ទុកថា ក្នុងបរិបទនេះ វៀតណាមចាំបាច់ត្រូវមានសេណារីយ៉ូដើម្បីទាក់ទាញការវិនិយោគ។ លោក Nguyen Hanh Phuc អគ្គលេខាធិការរដ្ឋសភា បានឲ្យដឹងថា៖ “ទាក់ទាញការវិនិយោគគឺមិនចាំបាច់ទៅដល់គ្រប់ខេត្តក្រុងដើម្បីទាក់ទាញការវិនិយោគនោះឡើយពោលគឺយើងត្រូវជ្រើសរើសការវិនិយោគ ហើយ ផ្តោតសំខាន់លើវិស័យ បច្ចេកវិទ្យាខ្ពស់និងវិស័យចាំបាច់នានា។ ទន្ទឹមនឹងនេះ យើងត្រូវធ្វើវិសោធនកម្មរដ្ឋបាល យ៉ាងជាក់ស្ដែង ប្រកបដោយតម្លាភាព និងច្បាស់លាស់ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top