• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងទីក្រុងហូជីមិញក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់តំបន់និងអន្តរជាតិ


 លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan (រូបថត៖ VOV)
 

 ថ្លែង​នៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan បានអះអាងថា ទិស​ដៅ​អភិវឌ្ឍ​របស់ទីក្រុងនោះ​គឺផ្ដោតទៅលើការ អភិវឌ្ឍប្រាជ្ញាសិប្បនិ​ម្មិតនិងការគ្រប់គ្រងឆ្លា​តវៃ។
 
នាព្រឹក​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបាន សហការ​ជាមួយ​ក្រុម​ហ៊ុន​វិនិយោគ​ហិរញ្ញ​វត្ថុជាតិទីក្រុងហូជីមិញ រៀប​ចំសិក្ខា សាលាក្រោមប្រធាន​បទ “កសាង​តីក្រុង​ហូជីមិញ​ក្លាយទៅ​ជាមជ្ឈ​មណ្ឌល​ហិរញ្ញ វត្ថុលំដាប់តំបន់និង​អន្តរជាតិ”។
 
ថ្លែងនៅទី​នេះ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Thien Nhan បានអះអាងថា ទិសដៅ​អភិវឌ្ឍ​របស់​ទីក្រុង​នោះគឺផ្ដោតទៅលើការ អភិវឌ្ឍប្រាជ្ញាសិប្បនិម្មិតនិងការគ្រប់គ្រងឆ្លាតវៃ។ នាបច្ចុប្បន្ន ទីក្រុងកំពុង​អនុវត្តន៍​ កម្មវិធីអភិវឌ្ឍប្រាជ្ញាសិប្បនិម្មិតដល់ឆ្នាំ២០៣០។ ទីក្រុងក៏បានដាក់អោយដំណើរ ការគម្រោងទីក្រុង​ប្រកប​ដោយការច្នៃប្រឌិតក្នុងរយៈពេល២​ឆ្នាំកន្លងមក ដើម្បី ជួយ​ឧបត្ថម្ភ​ដល់​សហគ្រាស​ហិរញ្ញវត្ថុ​ផង​ដែរ។ សេវាកម្មហិរញ្ញវត្ថុដោយឈរលើ បច្ចេកវិទ្យាទំនើប ជាពិសេសគឺប្រាជ្ញាសិប្បនិម្មិត​និង​ទិន្នន័យ​ធំ គឺ​ជាទិសដៅរបស់ ទីក្រុង។ លោ​ក Nguyen Thien Nhan បានសង្កត់ធ្ងន់​ថា៖​
​ 
“ទីមួយ​គឺជំរុញខ្លាំងការកែទម្រង់រដ្ឋបាល និងលើកកំពស់បរិយាកាសវិនិ យោគ។ ទីពីរគឺ​ជំរុញ​ខ្លាំងការ​កសាង​ទីក្រុង​​ឆ្លាត​វៃ ការស្រាវជ្រាវប្រាជ្ញាសិប្បនិម្មិត និងការអនុវត្តជាបណ្ដើរៗ”។
 
នាបច្ចុប្បន្ន​ ទីផ្សារហិរញ្ញវត្ថុនៃទីក្រុងហូជីមិញសម្រេចបានកំណើនជាមធ្យម ចំនួន៨,៨%ក្នុងមួយឆ្នាំ ស្រូបយក៥,៧%នៃ GDP ទីក្រុង ហើយកៀរគរបានដើម ទុនចំនួន៤៦០សែនកោដិដុងក្នុងមួយឆ្នាំ ប៉ុន្តែ នៅប្រឈម​មុខ​នឹង​​ការ​លំបាក​ ជាច្រើន៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top