06/12/2020 15:34 GMT+7 Email Print Like 0

កម្មាភិបាលចូលនិវត្តន៍ដែលបង្កបង្កើនផលពូកែនិងឧស្សាហ៍បំពេញការងារសង្គម


លោក Le Van Dong ជាមួយចម្ការដូងរបស់ខ្លួន។ (រូបថត៖ baoapbac.vn)
 

ដោយមានចិត្តជ្រះថ្លាចំពោះការងារសង្គម បង្កបង្កើនផលយ៉ាងពូកែ ហើយទទួលបាន កិត្តិនាមកសិករផលិតពូកែក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក នោះគឺលោក Le Van Dong ជាជនគំរូឆ្នើមម្នាក់នៅភូមិ Long Tri ឃុំ Ban Long ស្រុក Chau Thanh ខេត្ត Tien Giang។ លោកជាកម្មាភិបាលម្នាក់ដែលទោះជាចូលនិវត្តន៍ហើយ ក៏ដោយ ប៉ុន្តែលោកតែងតែឈានមុខគេក្នុងការអនុវត្តចលនានានា ហើយត្រូវបាន ប្រជាជនគោរពរាប់អាន។

ទោះបីជាមានអាយុជិត៧០ឆ្នាំហើយក៏ដោយ ប៉ុន្តែ លោក Le Van Dong គឺជាម្ចាស់ចម្ការដើមឈើហូបផ្លែផង ព្រមទាំងជាប្រធានសមាគមន៍ជនចាស់ជរាឃុំ Ban Long ទៀតផង ហេតុដូច្នេះ លោកតែងជាប់មមាញឹកទាំងការងារ គ្រួសារនិងការងារសង្គមផងដែរ។ នាឆ្នាំ១៩៨៧ ក្រោយពីលាឈប់ ពីតំណែងប្រធានគណៈកម្មាធិការប្រជាជនឃុំនៅអាយុចូលនិវត្តន៍មក លោកនៅតែបន្តចូលរួម ការងារសង្គមនៅមូលដ្ឋានដូចជា ធ្វើប្រធានសមាគមន៍លើកទឹកចិត្តការសិក្សា រៀនសូត្រភូមិ Long Tri និងប្រធានសមាគមន៍ជនចាស់ជរាឃុំ Ban Long។

អ្វីគួរឲ្យកត់សម្គាល់នោះគឺក្នុងមុខងារណាក៏ដោយ ប៉ុន្តែ លោក Le Van Dong តែងតែសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចរបស់ខ្លួន។ ជាពិសេសគឺ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្នុងនាមជាប្រធានសមាគមន៍ជនចាស់ជរាឃុំ Ban Long លោកបានខិតខំកសាងចលនា លើកកំពស់គុណភាពរបស់សមាគមន៍ ហើយ ថែទាំយ៉ាងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ជនចាស់ជរា។ រហូតមកដល់ពេលនេះ សមាគមន៍ជនចាស់ជរាឃុំមានសមាជិក ជាង១០០០ នាក់ ហើយជារៀងរាល់ឆ្នាំ សុទ្ធតែទទួលបានប័ណ្ណសរសើររបស់ខេត្ត និងស្រុក។ នាឆ្នាំ២០២០ សមា គមន៍មានកិត្តិយសដោយទទួលបានប័ណ្ណ សរសើរពីមជ្ឈឹមសមាគមន៍ជនចាស់ជរា។ លោក Nguyen Van Tuan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ban Long បានឲ្យដឹងថា លោក Le Van Dong ជាជនគំរូឈានមុខគេក្នុងគ្រប់ចលនា ហើយបានរួមចំណែកយ៉ាងសកម្ម ដល់ការងារកសាងជនបទថ្មីនៅមូលដ្ឋាន។ លោក Tuan បានបន្ថែមទៀតថា៖
“លោក Le Van Dong គឺជាជនគំរូឆ្នើមមួយរូប។ លោកតែងតែចូលរួមដោះ ស្រាយបញ្ហាលំបាកខ្លះៗដូចជាការចលនាប្រជាជនបរិច្ឆាកដីធ្លីសម្រាប់កសាងផ្លូវ ថ្នល់ ហើយលោកក៏ជាអ្នករួមវិភាគទានយ៉ាងសកម្មផងដែរ។ គំរូសេដ្ឋកិច្ចចម្ការរបស់លោកក៏ផ្ដល់ នូវប្រាក់ចំណូលខ្ពស់ផងដែរ”។

យោងតាមប្រជាជនមូលដ្ឋានបានឲ្យដឹងថា លោក Le Van Dong តែងតែឈាន មុខគេក្នុងគ្រប់ចលនា និងការងារសង្គមនៅតំបន់ ជាពិសេសគឺការអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារដើម្បីឲ្យប្រជាជនយកគំរូតាម។ ទោះបីជាបានចូលនិវត្តន៍ ហើយមានសុខភាពមិនសូវល្អក៏ដោយ ប៉ុន្តែលោក Le Van Dong នៅតែ ឧស្សាហ៍ព្យាយាមធ្វើការ សិក្សាស្រាវជ្រាវបច្ចេកទេសដាំដើមឈើហូបផ្លែ ស្វែងរកដើមពូជថ្មីដោយមានគុណភាពនិងសមស្របជាមួយនឹងលក្ខណៈដីធ្លី ប្រចាំតំបន់សម្រាប់យកមកដាំដុះ។ រហូតមកដល់ពេលនេះ លោក Le Van Dong បានពង្រីកផ្ទៃដីចម្ការឡើងដល់១ហិកតា ដោយមានដើមខ្នុរនិងដើមដូង សៀម ខៀវគឺជាប្រភេទដំណាំស្នូល។ អាស្រ័យដោយ អនុវត្តបច្ចេកទេស ដាំដុះដ៏ជឿនលឿននិងការថែទាំយ៉ាងល្អប្រពៃ ហេតុដូច្នេះ ចម្ការរបស់លោក ផ្ដល់ប្រាក់ចំណេញជាង ៣០០លានដុងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៩ លោក Le Van Dong មានកិត្តិយសដោយត្រូវបានលោកប្រធានរដ្ឋប្រគល់ជូនគ្រឿង ឥស្សរិយយសពលកម្មថ្នាក់ទី៣ ដោយសារមានស្នាដៃឆ្នើមក្នុងចលនាកសិករ ប្រឡងប្រណាំងធ្វើផលិតកម្ម-អាជីវកម្មពូកែ។ លោក Le Van Dong បានឲ្យដឹងថា៖

“ខ្ញុំបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចចម្ការ។ ប៉ុន្តែ ចង់ធ្វើ ត្រូវមានចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេស ហើយសិក្សាបទពិសោធន៍ជាក់ ស្ដែងជាមុនសិន។ ក្រោយពីចូលរួមសមាគមន៍ជនចាស់ជរាមក ដោយសារខ្ញុំ មានបទពិសោធន៍ក្នុងការងារដឹកនាំ ហេតុដូច្នេះ ខ្ញុំរៀបចំការងារគ្រួសារឡើង វិញដើម្បីមានពេលវេលាយកចិត្តទុកដាក់ដល់ការងាររបស់សមាគមន៍។ ហើយ ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក សមាគមន៍ជនចាស់ជរាសុទ្ធតែសម្រេចបាន យ៉ាងល្អប្រពៃនូវភារកិច្ចដែលត្រូវបានប្រគល់ជូន”។

ទោះបីជាត្រូវទទួលបន្ទុកទាំងការងារគ្រួសារនិងការងារសង្គមក៏ដោយ ប៉ុន្តែលោកLe Van Dong តែងតែសប្បាយរីករាយយ៉ាងក្រៃលេង។ លោកគិតថា ខ្លួនឯងត្រូវធ្វើជាគំរូ ធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីរួមចំណែកដល់ការកសាងស្រុក កំណើតឲ្យកាន់តែសម្បូរធូធារ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ