• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីផ្សព្វផ្សាយផ្លែគូលែនស្រស់របស់វៀតណាមនៅហូឡង់

ផ្លែគូលែនដែលបានដាក់លក់នៅផ្សារទំនើប Thanh Hung លើកនេះ គឺចំណុះកញ្ចប់គូលែន Thanh Ha (ខេត្ត Hai Duong) ចំនួនជិត១តោន ដែលបានចុះចតនៅព្រលានយន្តហោះ Schipol ប្រទេសហូឡង់កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីចែកចាយដល់ផ្សារទំនើបអាស៊ីនានានៅហូឡង់ បារាំង អាល្លឺម៉ង់ និងន័រវេស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីម្ចាស់ផ្សារទំនើប។
 

អតិថិជនបរទេសសាកភ្លក់ផ្លែគូលែនស្រស់របស់វៀតណាម។ (រូបថត៖ VOV)


នាថ្ងៃទី១៩ ខែមិថុនា នៅទីក្រុង Spijkenisse ប្រទេសហូឡង់ សភាពាណិជ្ជកម្មវៀតណាមប្រចាំហូឡង់បានសហការជាមួយក្រុមហ៊ុននាំចេញ-នាំចូល LTP BV និងផ្សារទំនើប Thanh Hung រៀបចំកម្មវិធីផ្សព្វផ្សាយផ្លែគូលែនស្រស់របស់វៀតណាម។ ភ្ញៀវដែលបានអញ្ជើញមកសាកភ្លក់រសជាតិផ្លែគូលែនវៀតណាម គឺជនជាតិហូឡង់ ជនជាតិថៃ ជនជាតិឥណ្ឌូនេស៊ីនិងជនជាតិវៀតណាមដែលកំពុងរស់នៅតំបន់ Spijkenisse។ អ្នកតំណាងផ្សារទំនើប Thanh Hung បានឲ្យដឹងថា ក្នុងបរិបទដែលក្រសួង ស្ថាប័ន ខេត្តក្រុងនិងសហគ្រាសជាច្រើនរបស់វៀតណាមកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីនាំឲ្យផ្លែគូលែន គុណភាពខ្ពស់របស់វៀតណាមចេញទៅទីផ្សារពិភពលោកនោះ ផ្សារទំនើប Thanh Hung ក៏មានបំណងចង់ធ្វើជាស្ពានតភ្ជាប់សម្រាប់ការធ្វើអាជីវកម្មមុខទំនិញនេះនៅប្រទេសហូឡង់ផងដែរ។

ផ្លែគូលែនដែលបានដាក់លក់នៅផ្សារទំនើប Thanh Hung លើកនេះ គឺចំណុះកញ្ចប់គូលែន Thanh Ha (ខេត្ត Hai Duong) ចំនួនជិត១តោន ដែលបានដឹកទៅកាន់ព្រលានយន្តហោះ Schipol ប្រទេសហូឡង់កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីចែកចាយដល់ផ្សារទំនើបអាស៊ីនានានៅហូឡង់ បារាំង អាល្លឺម៉ង់និងន័រវេស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីម្ចាស់ផ្សារទំនើប។ ប្រការនេះបានបំពេញកម្លាំងចលករសម្រាប់ក្រុមហ៊ុននានាបន្តនាំចូលផ្លែគូលែនស្រស់នៃខេត្ត Hai Duong Bac Giang ទៅកាន់ហូឡង់ក្នុងរយៈពេល ពី ១ ដល់ ២ សប្ដាហ៍ខាងមុខតាមផ្លូវអាកាស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top