• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបើកសម្ពោធមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ


កម្ពុជាបើកសម្ពោធមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (VNA)

នាព្រឹកថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៧ កម្ពុជាបានរៀបចំពិធីបើកសម្ពោធន៍និងដាក់ឲ្យប្រើប្រាស់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។​ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានវាយ​តំលៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងទីក្រុងចងមេត្រីភាពភ្នំពេញ-ហាណូយ និយាយដោយឡែកនិងរវាងវៀតណាមនិងកម្ពុជានិយាយរួម។ សម្តេច​ តេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖

ព្រឹត្តិការណ៍នេះបានរឹតបន្ទឹង​ថែមទៀតចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរ។ មហាវិថីភ្នំពេញ-ហា​ណូយ​មានប្រវែងជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងគំរោងការណ៍សាងសង់ផ្លូវក្រវាត់ក្រុងទី ២ នៃរាជធានី ភ្នំពេញ។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានផ្តល់ប្រាក់ជួយឧបត្ថម្ភមួយផ្នែកក្នុងការកសាងមហាវិថីមិត្តភាព​ភ្នំ​​ពេញ-ហាណូយ។ ការបើកសម្ពោធមហា វិថីនេះគឺជាសកម្មភាពជាក់ស្តែងមួយឆ្ពោះទៅពិធីរំលឹកខួបលើកទី​ ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជាក្នុងឆ្នាំ ២០១៧៕

តាម VOV5-វិទ្យសម្លេងវៀតណាម

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាងសម្របសម្រួលជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម បានរៀបចំ "ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦" ដើម្បីរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (១៩៩២-២០២៦)។

Top