
កម្ពុជាបើកសម្ពោធមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (VNA)
នាព្រឹកថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៧ កម្ពុជាបានរៀបចំពិធីបើកសម្ពោធន៍និងដាក់ឲ្យប្រើប្រាស់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងទីក្រុងចងមេត្រីភាពភ្នំពេញ-ហាណូយ និយាយដោយឡែកនិងរវាងវៀតណាមនិងកម្ពុជានិយាយរួម។ សម្តេច តេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖
ព្រឹត្តិការណ៍នេះបានរឹតបន្ទឹងថែមទៀតចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរ។ មហាវិថីភ្នំពេញ-ហាណូយមានប្រវែងជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងគំរោងការណ៍សាងសង់ផ្លូវក្រវាត់ក្រុងទី ២ នៃរាជធានី ភ្នំពេញ។
គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានផ្តល់ប្រាក់ជួយឧបត្ថម្ភមួយផ្នែកក្នុងការកសាងមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។ ការបើកសម្ពោធមហា វិថីនេះគឺជាសកម្មភាពជាក់ស្តែងមួយឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជាក្នុងឆ្នាំ ២០១៧៕
តាម VOV5-វិទ្យសម្លេងវៀតណាម