ទិដ្ឋភាពនៃពិធីបូកសរុប១០ឆ្នាំអនុវត្តន៍កម្មវិធីចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.បរបស់កម្ពុជា (រូបថត៖TTXVN)
នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ កម្ពុជាបានរៀបចំពិធីបូកសរុប១០ឆ្នាំអនុវត្តន៍កម្មវិធីចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប ហើយអះអាងថានឹងបន្តបញ្ជូនទាហានទៅចូលរួមកងកម្លាំងនេះនាពេលអនាគត។ ថ្លែងមតិនៅទីនេះនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ទាហានកម្ពុជាដែលចូលរួមកងកម្លាំងរក្សាសន្តិភាព របស់ អ.ស.បបានសំរេចល្អនូវភារកិច្ចដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ហើយត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់អំពីការរួមវិភាគទានចំពោះ សកម្មភាពរក្សាសន្តិភាពពិភពលោក។ សម្ដេច ហ៊ុន សែនបានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តបើកទូលាយសកម្មភាពចូលរួមកងកម្លាំង រក្សាសន្តិភាពរបស់ អ.ស.ប។ ក្នុងឱកាសនេះដែរ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរគុណ ទៅដល់វៀតណាមនិងថៃដោយ បានជួយបណ្ដុះបណ្ដាលភាសា បរទេសសំរាប់ ទាហានកម្ពុជាក៏ដូចជាការជួយឧបត្ថម្ភរបស់អាមេរិក និងប្រទេសផ្សេងមួយចំនួន ដោយបានជួយហ្វឹកហាត់កងទ័ពកម្ពុជាក្នុងការបំពេញភារកិច្ចរក្សាសន្តិភាពរបស់ អ.ស.ប៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម