18/08/2020 14:16 GMT+7 Email Print Like 0

កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវចូលរួមថែរក្សាសន្តិភាព

សម្តេចតេជោ ក៏បានអំពាវនាវឲ្យនាយទាហាន នាយទាហានរង និងពលទាហានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិផងដែរ។
នាយទាហាន នាយទាហានរង និងពលទាហានកម្ពុជា ដែលចូលរួមថែរក្សាសន្តិភាព

នៅព្រឹកថ្ងៃទី ១៧ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថានឹងបន្តផ្លាស់ប្តូរកងទ័ពមួកខៀវចូលរួមថែរក្សាសន្តិភាពដែលរៀបចំដោយអង្គការសហប្រជាជាតិ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងឆ្លងរាលដាលនៅលើពិភពលោក។

តាមការរំពឹងទុក កងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន ៤ រួមមាន៖ ប្រទេសម៉ាលី, ស៊ូដង់ខាងត្បូង, អាហ្រ្វិកកណ្តា និង លីបង់ នឹងត្រូវបានផ្លាស់ប្ដូរវេននៅខែកញ្ញាឆ្នាំ ២០២០ និងខែមករា ឆ្នាំ ២០២១ ខាងមុខ។ សម្តេចតេជោ ក៏បានអំពាវនាវឲ្យនាយទាហាន នាយទាហានរងនិងពលទាហានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិផងដែរ។

សូមបញ្ជាក់ថា៖ កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ៦៧៨ នាក់ កំពុងបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួន៤ រួមមានប្រទេសម៉ាលី ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល និងលីបង់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 
បណ្តាព័ត៌មានបានផ្សាយ