• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កញ្ចប់វ៉ាក់សាំងកូវីដ ១៩ ដំបូងបង្អស់ពីអូស្ត្រាលីបានមកដល់វៀតណាម

នេះជាកញ្ចប់ដំបូងបង្អស់ក្នុងចំណោម វ៉ាក់សាំងសរុបចំនួន១,៥លានដូសដែលអូស្ត្រាលីសន្យាជួយឧបត្ថម្ភវៀតណាម ដើម្បីបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។

កញ្ចប់វ៉ាក់សាំងកូវីដ ១៩ AstraZeneca ចំនួន៤០៣ពាន់ដូសរបស់ដែលអូស្ត្រាលីជួយឧបត្ថម្ភវៀតណាម។ (រូបថត៖ ស្ថានទូតអូស្ត្រាលី)



យោងតាមសេចក្ដីជូនដំណឹងលើគេហទំព័រនៃស្ថានទូតអូស្ត្រាលីប្រចាំវៀតណាមឲ្យដឹងថា កញ្ចប់វ៉ាក់សាំងកូវីដ ១៩ AstraZeneca ចំនួន ៤០៣ ពាន់ដូសរបស់អូស្ត្រាលី បានមកដល់វៀតណាមនៅថ្ងៃទី២៧ សីហា។ នេះជាកញ្ចប់ដំបូងបង្អស់ក្នុងចំណោមវ៉ាក់សាំងសរុបចំនួន ១,៥ លានដូសដែលអូស្ត្រាលីសន្យាជួយឧបត្ថម្ភវៀតណាម ដើម្បីបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ មុននោះ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Marise Payne ក៏បានជូនដំណឹងពីកាលវិភាគនៃកញ្ចប់វ៉ាក់សាំងដំបូងនេះដែរ ក្នុងបំណងចង់ពន្លឿនដំណើរការចាក់វ៉ាក់សាំងនៅវៀតណាម ក្នុងបរិបទដែលចំនួនករណីឆ្លងជម្ងឺកំពុងកើនឡើងលើទូទាំងប្រទេស។ តាមលោកស្រីរូបនេះថា វៀតណាមគឺជាដៃគូយុទ្ធសាស្ត្រនិងជាមិត្តដ៏ជិតស្និទ្ធរបស់អូស្ត្រាលី។ ការជួយឧបត្ថម្ភរបស់អូស្ត្រាលីនឹងជួយធានាថា ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅវៀតណាម អាចត្រូវបានចាក់ វ៉ាក់សាំងក្នុងពេលឆាប់បំផុត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top