• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កញ្ចប់វិនិយោគថាមពលស្អាតចំនួន ២,៥ ពាន់លានដុល្លារសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត Covid-19 នៅអាស៊ីអាគ្នេយ៍


 រូបថតឧទាហរណ៍ (ប្រភព៖ baodautu)
 

នាថ្ងៃទី ៣០ ខែមិថុនា  ឆ្នាំ​២០២០ អង្គការឈាន​មុខ​គេក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​អន្តរជាតិ​បាន​ប្រកាសបង្កើតមូលនិធិថាមពលស្អាតអា​ស៊ីអាគ្នេយ៍ (SEAC​EF) ដែលជា​គំនិត​ផ្តួច​ផ្តើម​សប្បុរសធម៌​ដោយមានហានិភ័យ​ខ្ពស់ ដែលមានទឹកប្រាក់ងចំនួន ២,៥ ពាន់លានដុល្លារអាមេរិក សម្រា​ប់ការ  វិនិយោគ​ឯកជនក្នុងគម្រោងថាមពលស្អាតនៅអាស៊ីអាគ្នេយ៍។

នាបច្ចុប្បន្ន មូលនិធិ SEACEF កំពុងប្រតិបត្តិការនៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន។ SEACEF ផ្តោត​សំខាន់លើការផ្តល់ជំនួយឧបត្ថម្ភនិងពង្រីក    បច្ចេកវិទ្យានិងគំរូធ្វើអាជីវកម្ម ដែល​ត្រូវ​បាន​បញ្ជាក់​ជាសកល​ ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងការផ្ទុកបំរុងនូវថាមពល ព្រមទាំង​គំរូនៃ​ការ​ធ្វើអាជីវកម្ម​ផ្សេងៗទៀតដែលជំរុញដំណើរការបំលាស់ប្តូរកាបូនទាប - ដូចជាយានយន្តអគ្គិសនី ប្រសិទ្ធភាពខាង​ថាមពល និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល ស្អាតជាដើម។
 
គេរំពឹងថា​ថវិកាទាំងនេះ​នឹងជួយបង្កើន​លំហូរដើម​ទុន​វិនិយោគជា​បន្តទៀត​ទៅតាម​គម្រោង​វិនិយោគ​ថាមពលស្អាត​នៅទូទាំងអាស៊ី​អាគ្នេយ៍កើនឡើងដល់ជា ៥០ ​ដង ព្រមទាំងជួយ​ចិញ្ចឹមប្រព័ន្ធ​អេកូឡូស៊ីនៅតំបន់​មូលដ្ឋាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីពង្រីកទីផ្សារច្រើនថែមទៀ​តផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top