• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កចិ្ចការចលនាមហាជនក្នុងកងទ័ពតែងតែធ្វើដោយចិត្តស្មោះសនិងជាក់ស្តែង

នារសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការ ចលនាមហាជនមជ្ឈិម លោកស្រី​ Truong Thi Mai បានធ្វើការជាមួយ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម (ក្រសួងការពារប្រទេស វៀតណាម)។

 កចិ្ចការចលនាមហាជនក្នុងកងទ័ពតែងតែធ្វើដោយចិត្តស្មោះសនិងជាក់ស្តែង

ក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានអះអាងថា ការបង្កើនសិទ្ធិធ្វើជា ម្ចាស់និងការយកចិត្តទុកដាក់ដល់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនហើយនេះគឺជាកម្លាំងឲ្យមានចលករជម្រុញចលនាក្នុងសាធារណជន​។ កិច្ចការចលនាប្រជាជន ក្នុងកងទ័ពតែងតែអនុវត្តដោយឈរលើមូលដ្ឋាន ទឹកចិត្តស្មោះស  ជាក់ស្តែង និងត្រូវបានបក្ស រដ្ឋ និងប្រជាជនកត់សម្គាល់ផងដែរ។ លោកស្រី Truong Thi Mai បានឲ្យដឹងទៀត​ថា​ កិច្ចការចលនាមហាជនត្រូវតភ្ជាប់ជាមួយការកសាងបក្ស រដ្ឋ ប្រកបដោយតម្លាភាពនិងរឹងមាំហើយនាពេល​ខាងមុខលោកស្រី និងស្នើឲ្យអង្គភាពនានាក្នុងជួរកងទ័ពគប្បីបន្តឃោសនានិងអប់រំដើម្បីលើកកំពស់ការយល់ដឹងអំពីតួនាទីនៃកិច្ចការចលនាប្រជាជនសំរាប់កម្មាភិបាល ទាហាន គ្រប់លំដាប់ថ្នាក់ ព្រមទាំងជម្រុញចលនាប្រឡងប្រណាំងជាច្រើនថែមទៀត សំដៅកសាង បក្ស និងប្រព័ន្ធ នយោបាយនៅមូលដ្ឋានផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top