12/05/2020 10:09 GMT+7 Email Print Like 0

កងទ័ពរួមចំណែកទៅក្នុងជោគជ័យនៃសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២


 លោកនាយឧត្តម សេនីយ៍ Ngo Xuan Lich ថ្លែងនៅជំនួបនេះ (រូបថត៖ qdnd.vn)
 

នារសៀល​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅទីក្រុងហាណូយ លោកនាយឧត្តម សេនីយ៍ Ngo Xuan Lich រដ្ឋ​មន្រ្តី​ក្រសួង​ការពារប្រទេសវៀតណាមបាន ដឹកនាំជំនួបជូន​ព័ត៌មាន​ស្ដីពីខ្លឹម​សារ​និង​របៀប​វារៈនៃ​សន្និបាត​មជ្ឈឹម​លើក​ទី ​១២ចំពោះសមាជិកគណៈកម្មាធិការយោធាមជ្ឈឹមដែលចូលរួមសន្និ បាតលើកនេះ។
 
ថ្លែងមតិ​នៅទីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ ធ្ងន់ថា សន្និបាតមជ្ឈឹមលើកទី១២ នីតិកាល​ទី១២ ជាព្រឹត្តិការណ៍ នយោបាយដ៏សំខាន់របស់បក្សនិងរដ្ឋ ដែលទទួលបានការយកចិត្តទុកដាក់ របស់​កម្មាភិ​បាល បក្ខជនយ៉ាងច្រើនកុះករនិងប្រជាជនគ្រប់ស្រទាប់។ នៅ សន្និបាតលើកនេះ មជ្ឈឹមនឹង​ពិភាក្សា ​អនុម័តនិងសម្រេចលើបញ្ហាសំខាន់ៗ​ ហេតុដូច្នេះ សំណូមពរឲ្យតំណាង​កងទ័ពទាំង​អស់ដែល​ចូល​រួម​សន្និបាត​ លើកនេះ ត្រូវការលើកកំពស់ស្មារតីទទួលខុសត្រូវ ប្រមូលផ្ដុំស្រាវជ្រាវ ត្រៀមរៀបចំខ្លឹមសារឲ្យបានល្អ ចូលរួម​ពិភាក្សា ​ផ្ដល់មតិយ៉ាងសកម្មនិង មានគុណភាពចំពោះគម្រោងនានារបស់មជ្ឈឹម រួមចំណែកទៅក្នុង​ជោគ​ ជ័យ​នៃសន្និ​បាត​៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ