• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពកម្ពុជាជួយជ្រោមជ្រែងការចលនា​និពន្ធ អក្សរសាស្ត្រ ​និង​សិល្បៈស្ដី​ពី​ចំណង​សាមគ្គីភាព​ប្រយុទ្ធ​


 កងទ័ពកម្ពុជាជួយជ្រោម​ជ្រែងការចលនានិពន្ធ អក្សរសាស្ត្រ​និងសិល្បៈស្ដីពីចំណងសាមគ្គីភាពប្រយុទ្ធ

នាថ្ងៃទី២០ ខែតុលា ​ឆ្នាំ២០១៧ នៅការិយាល័យ អនុព័ន្ធការពារ​ជាតិវៀតណាម​​ប្រចាំនៅរាជធានីភ្នំពេញ​ តំណាង​ក្រសួងការពារ​ជាតិ​កម្ពុជា ​បានប្រគល់ជូនភាគីវៀតណាម​នូ​វវណ្ណកម្ម អក្សរសាស្ត្រ និងសិល្បៈឆ្នើ​ម ដោយអ្នក​និពន្ធចំណុះអង្គភាពកងយោធពលខេ​មរភូមិន្ទ​និពន្ធឡើង ស្ដីពីទំនាក់ទំនងមិត្តភាព​វៀត​ណាម - កម្ពុជា ​និងទំនាក់ទំនងមិត្តភាពវៀតណាម -កម្ពុ​ជា -ឡាវ។ នេះគឺជាវណ្ណក​ម្មឆ្នើម ដែលបាន​ជ្រើស​រើសក្នុង​ចំណោម​​វណ្ណកម្ម​​ជាង​​៦០០ ដោយក្រសួងការពារជាតិក​ម្ពុជាបំផុស​ឡើង ចំពោះកងទ័ពទាំងមូល ​សំដៅជួយ​ជ្រោម​ជ្រែង​ការចលនា និពន្ធ អក្សរសាស្ត្រ និងសិល្បៈ ​ស្ដីពីចំណង​សមាគ្គីភាព​​ប្រយុទ្ធ​វៀត​ណាម - កម្ពុជា- ឡាវ។

អញ្ជើញ​ថ្លែងមតិនៅទី​នេះ នាឧត្តមសេនីយ៍ មាស ​សាវ៉ន អគ្គនាយក អគ្គនា​យកដ្ឋានយោ​ធាសេវា នៃក្រសួ​ងការពារ​ជាតិ​កម្ពុជាបាន​អះអាងថា ការបំផុស រៀបចំ ​និងចូលរួមការប្រឡងនេះបានជួ​យឲ្យ​កម្មាភិបាល​ យុទ្ធជន​នៃកងយោធពលខេ​មរភូមិន្ទមាន​ការយល់ដឹងបន្ថែមអំពីចំណងមិ​ត្តភាព សាមគ្គី​ភាព​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​បី វៀត​ណាម - កម្ពុជា- ឡាវ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top