• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមវេទិកានារី វៀតណាម - កម្ពុជា - ឡាវ


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមវេទិកានារី
វៀតណាម - កម្ពុជា - ឡាវ 

នៅក្នុងវេទិកានារី “វៀតណាម - កម្ពុជា - ឡាវ ពូនជ្រំទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដល់ឆ្នាំ២០៣០” ដោយមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧នោះ អង្គប្រជុំបានឲ្យដឹងថា នាពេលខាងមុខ នារីនៃប្រទេសទាំងបីគប្បីមានកម្មវិធីសហប្រតិបត្តិការឲ្យបានច្រើនថែមទៀត ជួយឧបត្ថម្ភគ្នាដើម្បីរួមគ្នាអភិវឌ្ឍន៍​លើ​គ្រប់វិស័យ។ វេទិកានេះទាក់ទាញបានការចូលរួមរបស់តំណាងនារីជាង ៨០ នាក់នៃប្រទេសទាំងបីវៀតណាម - កម្ពុជា - ឡាវ។ នៅទីនេះ អង្គប្រុំបានចែករំលែកស្ដីពីការលំបាក សាកស្បង ដែលនារីជួបប្រទះនាបច្ចុប្បន្ន។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានលើកច្បាស់ថា៖

“ខ្ញុំមានក្ដីសង្ឃឹមថា តាមរយៈវេទិកានេះ អង្គប្រុំនឹងរួមវិភាគទានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីជំនះពុះពារលើការសាកល្បងរួមនាបច្ចុប្បន្ន ក្នុងនោះមានការលុបបំបាត់ការប្រកាន់ភេទ ធានាការងារធ្វើប្រកបដោយនិរន្តរភាព បង្កលក្ខណៈងាយស្រួលសម្រាប់នារីទាក់ទងផ្ទាល់ជាមួយទុន បច្ចេកវិជ្ជា​ ដីធ្លី ទីផ្សារ ហើយបង្កើតឱកាសអប់រំជូននារី និងកុមារី។ "

ក៏នៅក្នុងវេទិកានេះ តាមអង្គប្រជុំជាច្រើនថា នាពេលខាងមុខ នារីនៃប្រទេសទាំងបីគប្បីបង្កលក្ខណៈងាយស្រួលច្រើនថែមទៀតដើម្បីជួបប្រាស្រ័យ រឹតបន្តឹងថែមទៀតទំនាក់ទំនងជាប្រពៃណី៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top