ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជួបនាយកសាលាគោលនយោបាយសាធារណះនិងបរិស្ថាន(អាមេរិក)
នាយប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយសាស្ត្រាចារ្យ John D.Graham នាយកសាលាគោលនយោបាយសាធាណះ និងបរិស្ថាន នៃមហាវិទ្យាល័យ Indiana (អាមេរិក) ដែលកំពុងបំពេញទស្សនះកិច្ចនៅវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអះអាងថា៖ ទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម និងអាមេរិកកំពុងអភិវឌ្ឍន៍ខ្លាំងក្លាជាក់ស្ដែង លើវិស័យជាច្រើន។ ឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា៖ សាស្ត្រាចារ្យ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋាភិបាលវៀតណាម ជាមួយរដ្ឋាភិបាលអាមេរិក។ លោកក៏បានស្នើអោយសាស្ត្រាចារ្យ John D.Graham និងសាលាគោលនយោបាយសាធារណះ និងបរិស្ថានបន្តកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភបណ្ដាស្ថាប័ន របស់រដ្ឋាភិបាលវៀតណាមក្នុងរយៈពេលខាងមុខនេះ ជាពិសេសគឺការចែករំលែកព័ត៌មាន អំពីប្រព័ន្ធនយោបាយរបស់អាមេរិក បទពិសោធន៍ក្នុងវិស័យនីតិរដ្ឋកសាង និងអនុវត្តគោលនយោបាយសាធារណះ។
រីឯ សាស្ត្រាចារ្យ John D.Graham បានវាយតំលៃខ្ពស់ចំពោះស្នាដៃនានា ដែលវៀតណាមទទួលបានក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ក្នុងរយៈពេលកន្លងទៅចែករំលែកបទពិសោធន៍ផ្សេងៗ ដែលទាក់ទិនដល់គោលនយោបាយសាធារណះ ផ្លាស់ប្តូរអំពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងអាមេរិក-វៀតណាម បន្ទាប់ពីពេលប្រធានាធិបតី លោក Donald Trump ឡើងកាន់អំណាច់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម